សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងឡាវ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

អញ្ជើញជូនដំណើរសម្តេច និងលោកជំទាវ ព្រមទាំងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន​រដ្ឋសភាជាច្រើន​រូប​ទៀត។

រូបថត៖ ជឹម ណារី