ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះរាជានុញ្ញាតឲ្យសម្តេចចៅហ្វាវាំង គង់ សំអុល នាំយកកន្ត្រកផ្កា និងព្រះរាជសារជូនពរ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះរាជានុញ្ញាតឲ្យសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នាំយកកន្រ្តកផ្កា និងព្រះរាជសារជូនពរ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាឱកាសចម្រើនជន្មាយុ និងបានចាត់ទុកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមក្នុងការខិតខំបំពេញភារកិច្ចគ្រប់វេលាដើម្បីឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្រ្តកម្ពុជា ។

រូបថត៖ រដ្ឋសភា