ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយ៣ចំណុច ក្នុងការឈានទៅ សំរេចឲ្យបាន នូវគោលដៅគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផនវាសនា

បាងកក៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញា ដើម្បីឈានទៅសំរេចគោលដៅគ្មាននរណាម្នាក់ត្រូវ បានបំភ្លេចចោល តាមរយៈការអនុវត្តនូវគោលនយោបាយជាគន្លឹះចំនួន៣។ក្នុងឱកាសអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក ហៅកាត់ថា (UN-ESCAP) ក្រោមបូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» នៅថ្ងៃទី២៧ឧសភានេះ នៅទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោ បន្តថា ការដាក់ចេញនូវគោលនយោ បាយទាំង៣នោះរួមមាន ការដាក់ចេញនូវគោលនយោ បាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្រ្តក្នុងការធានា ឲ្យមានសុវត្ថិភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។សម្តេចតេជោ បន្ថែមថា ជាមួយគ្នានេះ ក៏មានគោលនយោបាយការផ្តល់សេវាថែទាំមុខភាពដែលមានគុណភាពនិងតំលៃសមរម្យ និងការដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សចាស់ផងដែរ៕