លោក ម៉ូឌី សន្យាបំពេញនូវបំណងប្រាថ្នារបស់ជនរួមជាតិក្នុងអាណត្តិទី២  

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា  ឆ្នាំ២០១៩ — បន្ទាប់ពីទទួលបានលិខិតតែតាំងធ្វើជានាយករដ្ឋមន្ត្រី នាពេលខាងមុខរបស់ប្រទេសនេះកាលពីថ្ងៃ សៅរ៍នោះ លោក ណា រ៉េនដ្រា ម៉ូឌី ( Narendra Modi ) បាននិយាយថា លោកនឹងបន្តធ្វើការងារសម្រាប់ សុខមាលភាពជនរួមជាតិរបស់លោក ក្នុងអំឡុងអាណត្តិជាបន្តគ្នាលើកទី២ របស់លោកធ្វើជានាយករដ្ឋមន្ត្រី ។

លោកបាននិយាយថា រដ្ឋាភិបាលថ្មីរបស់លោកនឹងខិតខំបំពេញនូវបំណងប្រាថ្នារបស់ប្រជាជន ឥណ្ឌា បន្ទាប់ពីទទួលបាននូវអាណត្តិដ៏ខ្លាំងមួយបែបនេះ នៅក្នុងការបោះឆ្នោតទូទៅដែលទើបនឹងបញ្ចប់ នេះ ។

នៅពេលដែលគណបក្ស Bharatiya Janata Porty ( BJP ) បានឈ្នះនៅក្នុងមណ្ឌលបោះឆ្នោតសភា ដែលលើសពីមុនចំនួន៣០៣នោះ សម្ព័ន្ធភាពប្រធិបតេយ្យជាតិ ( NDA ) ដែលកំពុងកាន់អំណាចប្រមូលបានទាំងអស់គ្នាមណ្ឌលបោះឆ្នោត ៣៥៣ ពីក្នុងមណ្ឌលបោះឆ្នោតសរុប៥៤២ ដែលធ្វើការបោះឆ្នោត ។

កាលពីព្រឹកថ្ងៃសៅរ៍នេះដែរប្រធានាធិបតី លោក រ៉ាម ណាត កូវីន (  Ram Nath Kovind ) បានតែតាំងលោក ម៉ូឌី ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានលិខិតគាំទ្រពី ND A   ដែលកំពុងកាន់អំណាច ។

គណនីយ Tlwitter  ផ្លូវការរបស់ប្រធានាធិបតីឥណ្ឌាបាននិយាយថា ដោយអនុវត្តន៍នូវអំណាចដែលផ្តល់ឱ្យលោកនៅក្រោមមាត្រា ៧៥ ( ១ )  នៃច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌានោះ ប្រធានាធិបតីលោក កូវីន កាលពីថ្ងៃសៅរ៍បានតែងតាំង លោក ណារ៉េន ដ្រាម៉ូឌី ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា ។

Tweet មួយទៀតពីប្រធានាធិបតីបាននិយាយថា លោក ប្រធានាធិបតីបានស្នើដល់លោក ណារ៉េន-ដ្រាម៉ូឌី ដើម្បីប្រាប់លោកអំពីឈ្មោះមនុស្សដទៃទៀត ដែលត្រូវគេតែងតាំងជាសមាជិកសភាព ក្រុមប្រឹក្សារដ្ឋមន្ត្រី ព្រមទាំងចង្អុលបង្ហាញនូវកាលបរិច្ឆេទ នឹងពេលវេលានៃពិធីស្បថចូលកាន់តំណែង ដែលត្រូវធ្វើនៅឯ Rashtrapati ( វិមានប្រធានាធិបតី )  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )