គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី សរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៥:០០ល្ងាច

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី
សរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៣ ឆ្នាំ២០១៩ ថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៥:០០ល្ងាច នៅសាលសន្និសីទសារព័ត៌មានជាន់ ទី ១ នៃទីស្តីការ គ.ជ.ប ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
អាណត្តិទី៣ ឆ្នាំ២០១៩ និងការប្រមូលលទ្ធផលបឋមនៃការបោះឆ្នោតដើម្បីផ្សព្វផ្សាយ
តាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិ៕