សំឡេងទាំងស្រុងរបស់គ.ជ.ប ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ គ.ជ.ប ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែឧសភានេះ  បានប្រព្រឹត្តទៅដោយរលូនតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស និងគ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

ថ្លែងនៅក្នុងសន្និសីទស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា អ្នកបោះឆ្នោតដែលសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ក្នុងមុខតំណែង បានមកទៅបោះឆ្នោតរហូតដល់៩៩,៩៤ភាគរយ បន្ទាប់ពីការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន២០៣ការិយាល័យ បានបើកឲ្យដំណើរការព្រមៗគ្នានៅម៉ោង៧ព្រឹក ដោយគ្មានការរាំងស្ទះរហូតដល់ម៉ោង៣រសៀលនៃថ្ងៃដដែលនេះ។

……………………….សំឡេងទាំងស្រុង……………………….

https://www.youtube.com/watch?v=vci5NBgs7MU&feature=youtu.be