​​​​​ឯកឧត្តម នុត សុខុម អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបូកសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

​​​AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ —

ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា