ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក  អាណត្តិទី៣​ ឆ្នាំ២០១៩នេះ​ ក្នុងខេត្តកំពង់ចាម​ មានដំណើការល្អ និងប្រព្រឹត្ដទៅដោយរលូន

AKP កំពង់ចាម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ — លោកស្រី យឹម សុធានី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោត​ខេត្ត​កំពង់​ចាម បានគូសបញ្ជាក់ថា ចាប់តាំងពីដំណើការឃោសនាបោះឆ្នោត​រហូតមកដល់​ដំណើរ ការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣​ ឆ្នាំ២០១៩នេះ​ ក្នុងខេត្តកំពង់ចាម​ គឺមានដំណើការល្អ ​និងប្រកបដោយបរិយាកាសល្អ​ដែល​គ្រប់​ភាគីគណបក្សទាំងអស់ដែលបានចូលរួមប្រគួតប្រជែង គឺទទួលបាននូវសិទ្ធិស្មើភាព​គ្នា ក្រោមកិច្ចការពារធានាសន្តិសុខ សុវត្ថិភាពល្អ។

លោកស្រីបានបន្ដថា ​ សម្រាប់ការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង  ស្រុក  ខណ្ឌ  អាណត្តិទី៣​ ឆ្នាំ២០១៩នេះ​ នៅ​ក្នុង​ខេត្តកំពង់ចាម​ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៦គណបក្ស រួមមាន ៖ គណបក្សប្រជាជន​កម្ពុជា,​ គណបក្សសញ្ជាតិកម្ពុជា​, គណបក្សខ្មែររួបរួមជាតិ,​ គណបក្ស​ឆន្ទៈខ្មែរ​, គណបក្សយុវជនកម្ពុជា​ និងគណបក្ស​ ហ្វ៊ុន​ ស៊ិនប៉ិច​ ។

សូមបញ្ជាក់ថា ខេត្តកំពង់ចាម មានការិយាល័យបោះឆ្នោតសរុបចំនួន ១០​ការិយាល័យ  និងមានអង្គបោះឆ្នោតសរុបចំនួន៨១៧នាក់​ ក្នុងនោះស្រី ១៣៨នាក់​ ដែលមា នចំនួនអសន:​ក្រុមប្រឹក្សា​ខេត្ត​ចំនួន២៧អសន:​ និងក្រុមប្រឹក្សាស្រុក ក្រុងមានចំនួន២០៤អសនៈ៕

ដោយ ឆាយ ម៉ុត