ក្រុមហ៊ុនអង្គរប្រាយវូត បណ្តុះកូនឈើតាមរយ:ជាលិកាលើផ្ទៃដី ២៥ហិកតានៅខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហោ សេងគ្រី

កំពង់ធំ៖ ក្រុមហ៊ុនអង្គរប្រាយវូត បានធ្វើសកម្មភាពបណ្តុះកូនឈើតាមរយ:ជាលិកា(tissuss culture) លើផ្ទៃដី ២៥ហត ស្ថិតនៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងជំហានដំបូង ជាមធ្យមក្រុមហ៊ុនអាចផលិតកូនឈើប្រេងខ្សល់បានចំនួន០៦លានដើមក្នុង១ឆ្នាំ អាចយកទៅដាំលើផ្ទៃដី ០១ម៉ឺនហត។
ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពបណ្តុះកូនឈើ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេសាទ រួមដំណើរជាមួយឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបង្កើតស្ថានីយបណ្តុះ កូនប្រេងខ្សល់ពូជថ្មីនេះ។
ឯកឧត្តម បានស្នើឲ្យក្រុមហ៊ុនខិតខំផលិតកូនឈើបន្ថែមទៀតដើម្បីឆ្លើយតម តាមសេចក្តីត្រូវការទីផ្សារ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃទាក់ទងនឹងបច្ចេកទេសបណ្តុះកូនឈើតាមបែបជាលិកានេះ កាន់តែត្រូវបានយកចិត្តទុកដាក់ និងពេញនិយមសម្រាប់ការដាំដុះជាលក្ខណឧស្សាហកម្ម ព្រោះកូនដំណាំ ឬកូនឈើដែលបានមកគឺមានបរិមាណគ្រប់គ្រាន់តាមការបញ្ជាទិញ ការលូតលាស់ និងអាយុផលិតកម្មតំណាលគ្នា និងជាពិសេសគ្មានជំងឺឆ្លង។ ក្រុមហ៊ុនគួរសហការជាមួយ រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដើម្បីធ្វើការផ្សព្វផ្សាយពូជ រៀនសូត្រ ដកស្រង់បទពិសោធន៍ បច្ចេកទេសបន្ថែមទៀតនិងជាពិសេសត្រូវសហការដាំឲ្យបានទូលំទូលាយប្រយោជន៍ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ៕