អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលខិត្តប័ណ្ណប្រយុទ្ធប្រឆំាងគ្រឿងញៀនចំនួន៥ម៉ឺន សន្លឹកពីស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត

ភ្នំពេញ៖ : អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ទទួលខិត្តប័ណ្ណប្រយុទ្ធប្រឆំាង​​គ្រឿង​​ញៀនចំនួន៥ម៉ឺន​សន្លឹកពីស្ថាប័ន​មីក្រូហិរញ្​ញវត្ថុអិលអូអិលស៊ី សម្រាប់ផ្សព្វផ្សាយអប់រំជូនដល់​​សាធារណជន​នៅមូល​ដ្ឋាន​​អោយនៅឲ្យឆ្ងាយពីគ្រឿងញៀន។

ក្នុងពិធីប្រគល់ជូននូវប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៥ម៉ឺន សន្លឹក ដល់អគ្គលេខាធិការដ្ឋាន​​អាជ្ញាធរជាតិ​​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​នេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ីបានឲ្យដឹងថា ការសម្រេចផ្តល់ប័ណ្​​ណអប់រំ​​ទាំ​​ងនេះគឺដើម្បីចូលរួម ចំណែកលើកកម្ពស់សុវត្ថិភាពនិងសុខភាពសាធារណៈ ពិសេសជាសារក្រឿនរំលឹកអោយប្រជា ពលរដ្ឋនៅ​​ឲ្យឆ្ងាយ​​ពីគ្រឿងញៀន។លោកបានបន្តថា ខិត្តប័ណ្ណផ្សព្វផ្សាយនេះបានរំលេចនូវពាក្យស្លោក “ យើងរួមគ្នាដោះ​​ស្រាយបញ្ហាគ្រឿង​​ញៀន ”ដែលនេះជាពាក្យស្លោកដាស់តឿនអប់រំប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា ដោយការប្រើប្រាស់​​គ្រឿងញៀនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនិងធ្វើឱ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបានលើកទឹកចិត្ត ឱ្យគ្រប់ភាគី ពាក់ព័ន្ធ ទាំង អស់ និង ប្រជាពលរដ្ឋ សហការ គ្នា ជួយ ដោះស្រាយបញ្ហាគ្រឿងញៀន និងលុបបំបាត់បញ្ហគ្រឿងញៀនឲ្យអស់នៅ កម្ពុជា។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាន​​នីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​​ញៀន​​បានថ្លែង​​អំណរគុណដល់ថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ដែលតែងតែជួយដល់អគ្គលេខាធិការដ្ឋាន​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀននេះ។

លោក បានបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពស្មុគ្រស្មាញដែលទាមទារឱ្យមានការចូលរួមពហុវិស័យ ជាមួយអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បាននឹងកំពុងធ្វើសហការគ្នា​​នាពេលនេះ។

សូមបញ្ជាក់ថានេះជាលើកទី៥ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ប្រគល់ ប័ណ្ណព័ត៌មានផ្សព្វផ្សាយពី​​បញ្ហាគ្រឿង​​ញៀនជូនដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួមលុបបំបាត់គ្រឿងញៀននៅកម្ពុជា។ អិលអូអិលស៊ី គាំទ្រយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាង​​ពេញទំហឹង​ដែលមានស្រាប់ដើម្បីចូលរូមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]