ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនឹងរៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនជូនពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

​ ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយនិងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដោយអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនឹងរៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនៅតាមតំបន់ចំនួន៣គឺនៅទីក្រុងផ្យង់ថេកទីក្រុងថេហ្គូនិងទីក្រុងក្វាងជូធំ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ​ បានអោយដឹងថា​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់មេត្តាជ្រាបថាក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយនិងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដោយអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋក៏ដូចជាការឆ្លើយតបតាមសំណើររបស់សមាគមខ្មែរសហគមន៍ខ្មែរនិងមជ្ឈមណ្ឌលគាំពារពលករតាមតំបន់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានរៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនៅតាមតំបន់ចំនួន៣រួមមាន៖

ទីក្រុងផ្យង់ថេក៖ថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០១៩នៅមុខស្ថានីយរថភ្លើងផ្យង់ថេក

(평택역광장) ចាប់ពីម៉ោង១៤:០០ដល់ម៉ោង១៧:០០រសៀល។

ទីក្រុងថេហ្គូ៖ថ្ងៃអាទិត្យទី២ខែមិថុនាឆ្នាំ២០១៩នៅការិយាល័យអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូដែលមានអាសយដ្ឋាន대구광역시달서구성서공단로213(갈산동971-5) ចាប់ពីម៉ោង១២:០០ដល់ម៉ោង១៦:០០រសៀល។

ទីក្រុងក្វាងជូធំ៖ថ្ងៃអាទិត្យទី៩ខែមិថុនាឆ្នាំ២០១៩នៅការិយាល័យអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងក្វាងជូធំចាប់ពីម៉ោង១២:០០ដល់ម៉ោង១៦:០០រសៀល។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវាបន្ដសុពលភាពលិខិតឆ្លងដែននិងប្រឹក្សាយោបល់ដោយឥតគិតថ្លៃឱ្យបានច្រើនកុះករនិងសូមចូលរួមឱ្យបានទូលំទូលាយ៕