គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងឡាវ នៅដើមសប្តាហ៍ក្រោយនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងឡាវនៅដើមសប្តាហ៍ក្រោយនេះដើម្បីរិតចំណងមិត្តបង្កើនទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងពីរនេះក្នុងក្របខណ្ឌសភាឲ្យកាន់តែប្រសើរឡើងថែមទៀត។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី២៤ខែឧសភានេះបានឲ្យដឹងថាសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែឧសភាតបតាមការអញ្ជើញរបស់លោកជំទាង្វៀនធីគិមងិន(NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាមនិងបន្តដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី៣០ខែឧសភាដល់ថ្ងៃទី១ខែមិថុនាតបតាមការអញ្ជើញរបស់លោកជំទាវផានីយ៉ាថទូ(PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។

សេចក្តីប្រកាសព័ត៌មានបានបន្តថានៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាគ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគីនិងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ភាគីវៀតណាមមានដូចជាលោកជំទាវង្វៀនធីគីមងិន(NGUYEN THI KIMNGAN) ប្រធានរដ្ឋសភាវៀតណាមឯកឧត្តមង្វៀនភូជុង(NGUYEN PHU TRONG) អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមឯកឧត្តមង្វៀនស៊ុនហ៊្វុក(NGUYEN XUAN PHUC) នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្តមជិនថាញ់មិន(TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងឯកឧត្តមវូម៉ៅ(VU MAO) ប្រធានសមាគមមិត្តភាពវៀតណាមកម្ពុជា។ជាមួយគ្នានេះក៏នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាអគ្គលេខាធិការដ្ឋានរដ្ឋសភានៃរដ្ឋសភាទាំងពីរ។

ដោយឡែកនៅប្រទេសវៀតណាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាគ្រោងនឹងចូលជួបពិភាក្សាទ្វេភាគីជាមួយ៖លោកជំទាវផានីយ៉ាថទូ(PANY YATHOTUO) ប្រធានរដ្ឋសភាឡាវឯកឧត្តមប៊ុនញ៉ាំងប៉ូរ៉ាជិត(BOUNHANG VORACHITH) ប្រធានាធិបតីឡាវព្រមទាំងចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាងអគ្គលេខាធិការរដ្ឋសភាប្រទេសទាំងពីរផងដែរ៕