ប្រទេសរុស្ស៊ីនឹងចាត់វិធានការប្រឆាំងនឹងការដាក់ពង្រាយ រ៉ាដា របស់អាម៉េរិកនៅប្រទេសន័រវែស

AKP ភ្នំពេញ ថ្ងៃទី២៤  ខែឧសភា ឆ្នាំ២០១៩ — លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹកលើការដាក់ពង្រាយរ៉ាដា​អាម៉េរិកនៅប្រទេសន័រវែស។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា ការត្រៀមលក្ខណៈរបស់យោធា​នៅជិត​ ព្រំដែន​ ដែលជាព្រំដែនរុស្ស៊ី ឬព្រំដែនដទៃទៀត មិនអាចមិនអើពើដោយប្រទេសរបស់​យើង ដូចជាប្រទេសដទៃទៀតនោះទេ យើងបន្តចាត់វិធានការសងសឹក ដើម្បីធានាសន្តិសុខ​របស់យើង។

លោកស្រី Zakharova បាននិយាយថា កិច្ចពិភាក្សានេះ គឺអំពីរ៉ាដា Globus II របស់​សហរដ្ឋអាមេរិក។ ស្ថានីយរ៉ាដានេះមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសរុស្ស៊ី​ហើយត្រូវបានផ្តល់ឱ្យដោយកងយោធាន័រវេស។

អ្នកការទូតរូបនេះបាននិយាយទៀតថា វាគ្មានអ្វីជាសម្ងាត់សម្រាប់នរណាម្នាក់នោះទេ ដែលទិន្នន័យដែលគេទទួលបានត្រូវបានផ្ទេរដោយផ្ទាល់ទៅសហរដ្ឋអាមេរិក។​ កាលខែមេសា ឆ្នាំ ២០១៦​ សេចក្តីប្រកាសព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធ​របស់ន័រវេសបាននិយាយថា​​ ស្ថានីយរ៉ាដានឹងត្រូវបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំ ២០១៧-២០២០ ដែលនឹងមានរ៉ាដាថ្មី Globus III ដែលការសាងសង់បច្ចុប្បន្នកំពុងដំណើរការ ។

លោកស្រី Zakharova បានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ីបានលើកយកបញ្ហានេះ​ជា​បន្តបន្ទាប់មុនភាគីន័រវេស។

ក្រុមមន្រ្តីន័រវេសបាននិយាយថា ​ពួកគេបានបញ្ជាក់ថា ប្រព័ន្ធរ៉ាដាជាទូទៅមិនមាន​បំណងប្រឆាំងរុស្ស៊ីទេ ថ្វីបើមានចម្ងាយ ៥០គីឡូម៉ែត្រពីប្រទេសរុស្ស៊ីក៏ដោយ។

អ្នកនាំពាក្យ​រូប​នេះ​បាននិយាយថា មានហេតុផលគ្រប់គ្រាន់ដើម្បីជឿថា រ៉ាដានឹងតាម​ដាន​យ៉ាងច្បាស់នូវទឹកដីនៃសហព័ន្ធរុស្ស៊ី ​ហើយនឹងក្លាយជាផ្នែកមួយនៃកាំជ្រួចមីស៊ីល​អាម៉េរិក ដោយសង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា ការដាក់ពង្រាយរ៉ាដាអាម៉េរិកនៅតំបន់នោះ​មិនមែនជាបញ្ហានៅប្រទេសន័រវែសសុទ្ធសាធទេ វាទាក់ទងនឹងបរិបទទូទៅនៃការរក្សា​ស្ថិរភាព​​និងការព្យាករណ៍ទុកនៅប្រទេសកូរ៉េខាងជើង៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )