អាជ្ញាធរឃុំពង្រគ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតដើម្បីបំរើផលប្រយោជន៍ ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន សុវុទ្ធី ៖

អាជ្ញាធរឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមគ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតនៅក្នុងសហគមន៍នេះ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
លោក ខឹម ប៉ោទាង មេឃុំពង្របានមានប្រសាសន៍ប្រាប់វិទ្យុជាកម្ពុជាថា ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីឆ្នាំ២០១៨មកទល់ពេលនេះភូមិឃុំមានការរីកចំរើនគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកាលពីមុនក្រាលគ្រោះក្រហមមកជាក្រាលកៅស៊ូឬផ្លូវបេតុង ការអប់រំ សុខាភិបាល អនាម័យទឹកស្អាត ភ្លើងអគ្គិសនី និងវិស័យធារាសាស្រ្តសំរាប់បំរើដល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរឃុំកំពុងកសាងផ្លូវបេតុង១ខ្សែឆ្លងកាត់ ភូមិកំពុងឪជ្រឹងដែលមានប្រវែងជាង៨០០ម៉ែត្រសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានងាយស្រួលធ្វើដំណើរមិនលំបាកដូចកាលពីមុនដែលមានផ្លូវបែកភក់និងជង្ហុកសំបុកមាន់។
បន្ថែមពីនេះ ទៀតអាជ្ញាធរឃុំបានរៀបចំតបណ្តាញទឹកស្អាត អគ្គីសនីនិងការពង្រីកអគារសិក្សា សម្រាប់បំពេញតំរូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នេះ។
បើនិយាយពីការផ្តល់ភ្លើងសេវាផ្សេងៗដូចជាទឹកភ្លើងហ្នឹងយើងមើលឃើញថាជីវភាពរបស់ប្រជាជនមានការរីកចំរើននិងបានផ្លូវទៀតអីឡូវនឹងដូចជាមានការសប្បាយរីករាយហើយស្អាតបាតមូលដ្ឋានភូមិឃុំរបស់យើងខ្ញុំខុសប្លែកពីរមុនឆ្ងាយច្រើន។
លោក ខន សុខរ៉ុន ប្រជាពលរដ្ឋរស់នៅឃុំពង្របានទទួលស្គាល់ថា ភូមិឃុំរបស់លោកពិតជាមានការរីកចំរើនគួអោយកត់សម្គាល់មែន តាមរយៈមានផ្លូវស្អាតធ្វើដំណើរបានស្រួល និងមានអគ្គិសនីទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
«កាលពីមុនពេលប្រមូលកសិផលបានយកទៅលក់នៅលើទីផ្សារមានការលំបាកផ្លូវមានការខូចខាតនិងខ្វះផ្លូវធ្វើដំណើរមកដល់ឡូវមាននៅក្នុងភូមិឃុំ មានការអភិវឌ្ឍជាបន្តបន្ទាប់មានផ្លូវបេតុងងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជនផង និងមួយផ្នែកទៀតសម្រួលការដឹក កសិផលទៅលក់នៅទីផ្សារបានទាន់ពេលផងដែរ។
សូមជម្រាបថា ឃុំពង្រនៃស្រុកកោះសូទិនត្រូវបានបែងចែកជា៨ភូមិ ហើយមានប្រជាពលរដ្ឋជាង១២៣០គ្រួសារ ដោយលោកជំទាវឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយនៅក្នុងឃុំពង្រនេះ៕