សហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល បង្កើតសេវាកម្ម កំសាន្តតាមទូក

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្ត ស្ទឹងត្រែង ៖

សហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល រៀបចំឱ្យមានដំណើរកំសាន្តតាមទូកជូនភ្ញៀវទេសចរ បន្ទាប់ពីទស្សនាត្រីផ្សោត ដើម្បីបង្កើនមុខរបរដល់សមាជិកសហគមន៍បន្ថែម រួមគ្នាកាត់បន្ថយពីការធ្វើនេសាទនិងពឹងផ្អែកផលអនុផលព្រៃឈើមកអភិវឌ្ឍន៍វិស័យទេសចរណ៍។


លោកសាន សុវណ្ណា ប្រធានសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិលបានបញ្ជាក់ថា៖សមាជិកសហគមន៍បានបង្កើតមុខរបរបន្ថែមដើម្បីទាញយកប្រាក់ចំណូលផងនិងបានរួមគ្នាការពារធនធានសម្បត្តិធម្មជាតិផង ជាពិសេសត្រីផ្សោតទោះបីវាធ្វើចរចរណ៍បម្លាស់ទី ទៅនៅតំបន់កោះល្ង ទន្លេមេគង្គឡាវក៍ដោយ ព្រោះវាជាសម្បត្តិធនធានរបស់យើង។លោកថា៖សម្បត្តិធម្មជាតិនៅតំបន់នេះមានច្រើនបែប បន្ទាប់ពីមើលត្រីផ្សោត សហគមន៍បាននាំគ្នារៀបចំឱ្យមានការទស្សនាធនធានជីវចំរុះផ្សេងៗទៀត។


សម្លេង៖សហគមន៍យើងខ្ញុំបានរៀបចំសេវាដឹកជញ្ជូនភ្ញៀវតាមទូកដូចជាទស្សនាមើលផ្ទាំងថ្ម បន្ទាប់មកមើលភ្នំបន្ទំចេក ដែលមានឈ្មោះពីបុរាណមក បន្តទៀតទៅមើលពំនូកខ្សាច់ដែលវាមានចេញពីធម្មជាតិទឹកឡើងធំប៉ុន្នា ហើយខែប្រាំងស្រកទៅវិញវានីដ៍ដែល ហើយទីនោះមាននៅក្បែរអន្លង់ផ្សោតបានមើលផ្សោតបន្តទៀត។


លោក ផយ វណ្ណា សមាជិកសហគមន៍ទទួលផ្នែកសេវាកម្មទូកបានបញ្ជាក់ថា៖សក្តានុពលនេះទាក់ទាញភ្ញៀវទេសចរមកទស្សនាបានច្រើនជាក់ស្តែងកាលពីរដូវចូលឆ្នាំកន្លងមកមានភ្ញៀវមកលេងជាងមួយម៉ឺននាក់រួចទៅហើយ។លោកថា៖សមាជិសហគមន៍បាននាំគ្នារៀបចំសេវាកម្មដឹកជញ្ជូនឱ្យមានតែមានសុវត្ថិភាពព្រោះប្រជាពលរដ្ឋនៅតំបន់នេះក្រៅការងារកសិកម្មនាំគ្នាលក់ដូរបានប្រាក់ចំណូលចិញ្ចឹមជីវភាពប្រសើរជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម។
បន្ទាប់មកសេវាកម្មទេសចរណ៍ធនធានធម្មជាតិនេះពាន់ព័ន្ធនិងអេកូទេសចរណ៍នេះគឺផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរកស៊ីអ្នកដែលមានធនធានតិចតួចអាចរកស៊ីបានមិនមែនតែសម្រាប់តែដើមទន់ធំទេគីបានផ្តល់សិទ្ធអ្នកដែលគ្នាខ្សត់ខ្សោយអាចមានទូកម៉ាស៊ីនតូចមួយសម្រាប់ដឹកភ្ញៀវបានថវិកាសម្រាប់ជួយគាត់ដែរមានកន្លែងលក់ដូជាអាជិវករមានតូបក៍ជាសម្រាប់ដោះស្រាយនៅជីវភាពរបស់គាត់ផ្ទះភ្ញៀវក៍បានប្រាក់ចំណូលដែរ។
អ្នកស្រី ម៉ន ណាវី រស់នៅភូមិឃុំព្រះរំកិលមកលក់ដូរចំណីអាហារនៅរមណីយ៍ដ្ឋានទេសចរណ៍បានទទួលស្គាល់ថា៖នេះជាការរួមគ្នាដោះស្រាយរាល់ភាពលំបាកព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះច្រើនប្រកបរបរកសិកម្មពេលបានផលនាំគ្នាកែច្នៃយកមកលក់។
សូមបញ្ជាក់ថា៖សហគមន៍អេកូទេសចរណ៍ ផ្សោតព្រះរំកិល បច្ចុប្បន្នអង្គការដៃគូបានកាត់ផ្តាច់ការគាំទ្រ ហើយពួកគាត់នាំគ្នារិះរកយន្តការពង្រឹងអេកូទេសចរណ៍នេះ ឱ្យកាន់តែរីកចំរើន ដើម្បីប្រការនៅពេលដែលត្រីផ្សោតធម្មជាតិបាត់បង់៕