សង្គ្រាមស៊ីវិលក្នុងប្រទេសលីប៊ីមានផលប៉ះពាល់ដល់ប្រទេសជិតខាង

លីប៊ី៖ បេសកជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសលីប៊ីកំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិលដែលអាចនាំទៅដល់ការបែកបាក់ប្រទេសជាអចិន្រ្តៃយ៍ហើយការប៉ះទង្គិចនេះអាចនឹងមានផលប៉ះពាល់ដល់ប្រទេសជិតខាង។

បើតាមសំដីរបស់អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិដែលជាតំណាងពិសេស សម្រាប់ប្រទេសលីប៊ីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាប្រទេសលីប៊ីកំពុងស្ថិតនៅក្នុងស្ថានភាពចុះខ្សោយដោយសារសង្គ្រាមស៊ីវិលដែលអាចនាំទៅដល់ការបែកបាក់ជាអចិន្ត្រៃយ៍របស់ប្រទេស។ ការបំផ្លិចបំផ្លាញទាំងឡាយនឹងត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីជួសជុលឡើងវិញបើសិនជាសង្រ្គាមបញ្ចប់​  ។

ក្រុមអង្គការមនុស្សធម៌បានប៉ាន់ប្រមាណថាមនុស្សជាង ១០០.០០០ នាក់ដែលមានបុរសស្រ្តីនិងកុមារនៅតែជាប់គំាងនៅក្នុងតំបន់មានការប៉ះទង្គិចគ្នា និងមានមនុស្សជាង ៤០០.០០០ នាក់បន្ថែមទៀតស្ថិតនៅក្នុងតំបន់រងគ្រោះដោយផ្ទាល់ពីការប៉ះទង្គិចគ្នា។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៣.០៥.១៩)