ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយប៉ូលិសក្នុងបាតុកម្មតវ៉ាក្រោយការបោះឆ្នោតនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃពុធការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីនិងក្រុមអ្នកតវ៉ាដែលខឹងសម្បារចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែមុនបានផ្ទុះឡើងក្នុងថ្ងៃទី ២ ដោយធ្វើឱ្យរដ្ឋធានីហ្សាកាតាក្លាយទៅជាសមរភូមិនៃការប្រើឧស្ម័នបង្ហូរទឹកភ្នែក, គ្រាប់កាំភ្លើងជ័រ, ដុំថ្ម ​ ។

អភិបាលក្រុងបាននិយាយថាមនុស្ស ៦ នាក់ត្រូវបានសម្លាប់នៅក្នុងរាត្រីដំបូងនៃបាតុកម្មតវ៉ានេះ។ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋបានរាយការណ៍ឲ្យដឹងថារហូតមកដល់ពេលនេះមានមន្ទីរពេទ្យចំនួនបីកំពុងព្យាបាលអ្នករបួសជាង ៣៥០ នាក់។

ការតវ៉ានេះបានធ្វើឡើងបន្ទាប់ពីចេញសេចក្តីប្រកាសកាលពីថ្ងៃអង្គារដោយគណៈកម្មាធិការបោះឆ្នោតថាលោកប្រធានាធិបតីយ៉ូកូ វីដូដូ ​បាន​ឈ្នះគូប្រជែងរបស់លោកគឺអតីតមេបញ្ជាការលោកប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ​ ក្នុងការបោះឆ្នោតកាលថ្ងៃទី ១៧ ខែមេសាកន្លងមក។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៣.០៥.១៩)