ថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ថ្ងៃនេះទី ២២ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី ៦ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្ស
នយោបាយ ចំនួន ៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៣ បានហែក្បួនឃោសនារួមមាន៖
១.គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួនឃោសនា នៅខេត្តសៀមរាប ចែកខិត្តប័ណ្ណ ចាក់មេក្រូចល័ត នៅរាជធានីភ្នំពេញ ដោយមានអ្នកថូលរួមសរុប ៣០នាក់ រថយន្ត ១គ្រឿង និងម៉ូតូ ៧គ្រឿង។
២.គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តតាកែវ ដោយមានអ្នកចូលរួមសរុប៦០នាក់ រថយន្ត ៩គ្រឿង និងម៉ូតូ ១៥គ្រឿង។
៣.គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនានៅរាជធានីភ្នំពេញ ដោយហែចេញពីទីស្នាក់ការកណ្តាលគណបក្ស នៅខណ្ឌពោធិ៍សែនជ័យ រួចបញ្ចប់នៅទីស្នាក់ការកណ្តាលវិញ និងចុះផ្សព្វផ្សាយគោលនយោបាយ ៣ឃុំ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួម ៥៦នាក់ រថយន្ត ៤គ្រឿង ម៉ូតូ ២០គ្រឿង និងម៉ូតូកង់បី ២គ្រឿង។
រីឯគណបក្សនយោបាយ ចំនួន ៣ ទៀតបានធ្វើសកម្មភាពដូចខាងក្រោម៖
១. គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជឈរឈ្មោះអង្គបោះឆ្នោត និងថ្នាក់មេក្រផ្សព្វផ្សាយគោលនយោបាយនៅតាមទីស្នាក់ការបក្សក្នុងរាជធានីខេត្ត ចំនួន ១៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ពោធិ៍សាត់ តាកែវ ព្រះសីហនុ រតនគិរី
មណ្ឌលគិរី ស្ទឹងត្រែង សៀមរាប ព្រះវិហារ ត្បូងឃុំ ព្រៃវែង ឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ និង
ខេត្តប៉ៃលិន ដោយមានអ្នកចូលរួមសរុប ៣,៥២០នាក់។
២.គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបជុំផ្សព្វផ្សាយគោលនយោបាយបក្ស នៅទីស្នាក់ការ
បក្ស ខេត្តរតនគិរី ដោយមានអ្នកចូលរួមសរុប ១១នាក់។
៣. គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបជុំសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកតាសេក ខណ្ឌ
| ជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយឡែកគណបក្សខ្មែរសាធារណរដ្ឋ មិនមានសកម្មភាពឃោសនាជាសាធារណៈទេ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត
របស់គណបក្សនយោបាយ នៅថ្ងៃទី៦ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕