ចិនៈការមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសា អាម៉េរិកស្វែងរកផលប្រយោជន៍មិនសមហេតុផល

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ — ក្រសួងការបរទេសចិនបាននិយាយពីថ្ងៃចន្ទថា ស.រ.អា កំពុងស្វះស្វែងរកផលប្រយោជន៍ ដែលមិនសម ហេតុផលតាមរយៈការដាក់ការកៀបសង្កត់ជាអតិបរមាដែលជាហេតុផលជាមូលដ្ឋាននៅពីក្រោយបរាជ័យ ដែលមិនបានសម្រេចកិច្ចព្រមព្រៀងគ្នា មួយរវាងប្រទេសទាំងពីរបន្ទាប់ពីការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មថ្នាក់ខ្ពស់លើកទី១១ ។

អ្នកនាំពាក្យ លោក លូ កាង ( LU Kang ) បានធ្វើការកត់សម្គាល់នេះ នៅឯសន្និសីទកាសែតមួយ នៅពេលដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយស្តីពីបានធ្វើកិច្ចព្រមព្រៀងគ្នាមួយ ប៉ុន្តែប្រទេសចិនបានធ្វើឱ្យខូចកិច្ចព្រមព្រៀងគ្នានេះ ។ ​លោក លូ បាននិយាយថា ភាគីអាម៉េរិកជានិច្ចកាលប្រហែលជាបានធ្វើកិច្ចព្រមព្រៀងគ្នាមួយ ដែល ខ្លួនមានសង្ឃឹមនោះ ប៉ុន្តែប្រាកដជាវាមិនមែនកិច្ចព្រមព្រៀងគ្នាមួយ ដែលប្រទេសចិនយល់ព្រមនោះទេ ។

លោក លូ បាននិយាយថា នៅពេលដែលការមន្ទិលសង្ស័យជាទូទៅ និងចលាចលទីផ្សារត្រូវបានគេធ្វើឱ្យកើតមានឡើងទាំងនៅក្នុង ស.រ.អា នឹងទាំងនៅបរទេសនោះ ដាក់ការស្តីបន្ទោសទៅលើអ្នកដទៃដែលក៏ឥតប្រយោជន៍ផងដែរនោះ ។ លោក បានរំលឹកឡើងវិញថា កិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ស.រ.អា អាចមានសង្ឃឹមទទួលបានជោគជ័យ តែតាមរយៈការធ្វើទៅតាមផ្លូវដ៏ត្រឹមត្រូវនៃការគោរពគ្នាទៅវិញទៅមក, ស្មើភាពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )