លោកត្រំាព្រមានតបតយ៉ាងខ្លំាងក្លាបើសិនជាអ៊ីរ៉ង់វាយប្រហារលើស្ថាប័ននិងអង្គការនានារបស់អាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយព្រមាននៅថ្ងៃចន្ទនេះថាប្រទេសអ៊ីរ៉ង់នឹងប្រឈមនឹងការតបតវិញយ៉ាងខ្លំាងក្លា បើសិនជាស្ថាប័ននិងអង្គការនានារបស់សហរដ្ឋអាមេរិកនៅក្នុងមឃ្ឈឹមបូព៌ារងការវាយប្រហារពីប្រទេសអ៊ីរ៉ង់ ។

តាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងទៀតថា ក្រុងវ៉ាស៊ិនតោន មានការសង្ស័យថាពួកជីវពលនិកាយស៊ីអីដ ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់គឺជាក្រុមដែលបានបាញ់គ្រាប់កំាភ្លើងត្បាល់ទៅលើតំបន់បៃតង ក្នុងទីក្រុងបាដាត របស់ប្រទេសអ៊ីរ៉ាក់
។ ប្រភពព័តមានមួយទៀតបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងព្យាយាមស្រាវជ្រាវ ថាតើក្រុមជីវពលនិកាយណា ដែលបានបាញ់គ្រាប់កំាភ្លើងត្បាល់កាលពីថ្ងៃអាទិ្យកន្លងមកនេះ ។

លោកត្រំាបានប្រាប់ក្រុមអ្នកកាសែតថា “ប្រទេសអ៊ីរ៉ង់នឹងធ្វើខុសធ្ងន់ណាស់ បើសិនជាប្រទេសអ៊ីរ៉ង់បានធ្វើអ្វីមួយនោះ ។ លោកត្រំាបាននិយាយទៀតថា “បើប្រទេសអ៊ីរ៉ង់ពិតជាធ្វើមែននោះប្រទេសនេះត្រូវតែប្រឈមនឹងការតបតវិញយ៉ាងខ្លំាងក្លា ។ លោកត្រំាបានបញ្ជាក់ថា “
មិនទាន់មានការបង្ហាញណាមួយ ថា ប្រទេសអ៊ីរ៉ង់ នឹងធ្វើនោះទេ “ ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២១.០៥.១៩)