សហរដ្ឋអាមេរិកពន្យា៩០ថ្ងៃទៀតមុននឹងអនុវត្តការដាក់បំរាមលើក្រុមហ៊ុនហួវ៉ៃ

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានសម្រេចបន្ធូរបន្ថយការដាក់បំរាមដែលបានចាប់ផ្តើមអនុវត្តកាលពីសប្តាហ៍មុន លើក្រុមហ៊ុនទូរគមនាគមន៍ហួវ៉ៃ របស់ប្រទេសចិន ។ក្រុមអ្នកវិភាគ បាននិយាយថា ការសម្រេចបន្ធូរបន្ថយនេះ គឺជាការបង្ហាញថា
ការដាក់បំរាមលើក្រុមហ៊ុនហួវ៉ៃ អាចនឹងមានផលវិបាកទៅថ្ងៃខាងមុខ ។

ក្រសួងពាណិជ្ជកម្មអាមេរិក បានសម្រេចពន្យាពេល៩០ថ្ងៃទៀត ទុកឲ្យក្រុមហ៊ុនហួវ៉ៃបន្តទិញទំនិញដែលអាមេរិកផលិត ដើម្បីយកមកថែទំាបណ្តាញដែលក្រុមហ៊ុនហួវ៉ៃកំពុងតែប្រើប្រាស់។

ក្រុមហ៊ុនហួវ៉ៃ នៅតែត្រូវបានហាមឃាត់មិនឲ្យទិញគ្រឿងបន្លាស់ និងគ្រឿងផ្គុំដែលផលិតដោយអាមេរិកយកទៅផលិតផលិតផលថ្មី ដោយគ្មានការអនុញ្ញាតពីអាមេរិក ។​​

អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២១.០៥.១៩)