​ប្រទេសតាហ្សីគីស្ថានបន្ទោសក្រុមអាយស៊ីសថាជាក្រុមបង្កឲ្យមានចលាចលក្នុងពន្ធនាគារ​

តាហ្សីគីស្ថាន៖ រដ្ឋាភិបាលរបស់ប្រទេសតាហ្សីគីស្ថាន បានទម្លាក់កំហុសទៅលើក្រុមរដ្ឋឥស្លាម ឬក្រុមអាយស៊ីសថាជាក្រុមបង្កឲ្យមានចលាចលនៅក្នុងពន្ធនាគារមួយកន្លែងកាលពីថ្ងៃអាទិត្យកន្លងមកនេះដែលបណ្តាលឲ្យមានមនុស្សចំនួន ៣២ នាក់បានស្លាប់ ក្នុងនោះមានអ្នកយាមពន្ធនាគារចំនួន បីនាក់ផង ។​

ក្រសួងយុត្តិធម៌របស់ប្រទេសតាហ្សីគីស្ថាន បាននិយាយថា ចលាចល នៅក្នុងពន្ធនាគារស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រខាងកើតទីក្រុងរបស់ប្រទេសតាហ្សីគីស្ថានបានកើតមានឡើងនៅពេលដែលពួកជីវពល បានប្រើកំាបិតសម្លាប់អ្នកយាមពន្ធនាគារបីនាក់
និងបន្ទាប់មកសម្លាប់អ្នកជាប់ពន្ធនាគារចំនួន ៥ នាក់ ។

ក្រុមជីវពលទំាងនោះ ក៏ដុតកម្ទេចមន្ទីរពទ្យក្នុងពន្ធនាគារនិងចាប់អ្នកទោសជាច្រើននាក់ធ្វើជាចំណាប់ខ្មំាង ដើម្បីធ្វើជាខែលការពារពេលពួកគេព្យាយាមរត់ចេញពីពន្ធនាគារ ។ ក្រសួងយុត្តិធម៌របស់ប្រទេសតាហ្សីគីស្ថាន បាននិយាយទៀតថាកងកម្លំាងសនតិសុខបានសម្លាប់ពួកជីវពលចំនួន ២៤ នាក់ ក្នុងពេលមានការប្រឈមមុខគ្នា ។ពន្ធនាគារនោះ មានអ្នកទោសចំនួន ១.៥០០ នាក់ ក្នុងចំណោមអ្នកទោសទំាងនោះមានសកម្មជននយោបាយរបស់ប្រទេសតាហ្សីគីស្ថាន ផងដែរ ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២១.០៥.១៩)