ថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ថ្ងៃនេះទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី៤ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្ស
នយោបាយ ចំនួន ៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖
១. គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរ
ឈ្មោះ ចាក់មេក្រផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្តចំនួន
១៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង រតនគិរី ពោធិ៍សាត់ ឧត្តរមានជ័យ កែប មណ្ឌលគិរី ព្រៃវែង តាកែវ ប៉ៃលិន ព្រះសីហនុ ក្រចេះ និងខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៥,៣ ៤៦នាក់។
២, គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រចល័ត នៅខណ្ឌដូនពេញ និង
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណ ១០នាក់ រថយន្ត ១គ្រឿង ម៉ូតូ
៧គ្រឿង និងរ៉ឺម៉កកង់បី ៦គ្រឿង។
៣. គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនានៅតាមក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ ពោធិ៍សាត់ រតនគិរី និងខេត្តកំពង់ស្ពឺ និងធ្វើការជួបប្រជុំនៅទីស្នាក់ការបក្ស និងចែកខិត្តប័ណ្ណ នៅខេត្តប៉ៃលិន និងខេត្តតាកែវ ដោយមានអ្នកចូលរួម ៣១០នាក់ រថយន្ត ១២គ្រឿង និងម៉ូតូ ៧គ្រឿង។
៤.គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយ នៅឃុំចំនួន ៥ ក្នុង
ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់ ។
៥.គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបប្រជុំសមាជិក សមាជិកាបក្សបេក្ខជនឈរឈ្មោះ
នៅឃុំព្រៃក្មេង ក្នុងស្រុកភ្នំស្រួច និងឃុំស្វាយរំពារស្រកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងចែកខិត្តប័ណ្ណនិងចាក់មេក្រផ្សព្វផ្សាយ នៅខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុប ៩៨នាក់។
៦. គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពហែក្បួនឃោសនា ចេញពីភូមិបាញ់កង្កែប ឃុំត្រពាំងកងទៅស្រុកឧដុង្គ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ២០នាក់ រថយន្ត ២គ្រឿង និងជួបជុំសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃស និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត
របស់គណបក្សនយោបាយ នៅថ្ងៃទី៤ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕