សន្និសីទពិភាក្សាអំពីអាទិភាពអភិវឌ្ឍន៍របស់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែឧសភា សន្និសីទមួយត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដើម្បីប្រមូលផ្តុំអនុសាសន៍ស្តីពីអាទិភាពអភិវឌ្ឍន៍សម្រាប់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃសកម្មភាពដើម្បីជួយបង្កើតការពិនិត្យមើលភាពសំខាន់ៗជាច្រើនរបស់ប្រទេស (MDCR) ដោយប្រទេសវៀតណាម និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលកំពុងស្វែងរកកិច្ចពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល ដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅឆ្នាំ ២០៣០ ។

ថ្លែងនៅក្នុងពិធីនោះ ជំនួយការរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Van Thao បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ OECD ក្នុងការកសាង MDRC ។

យោងតាមលោក Thao បានឱ្យដឹងថា សេដ្ឋកិច្ចវៀតណាមកំពុងឈានដល់ដំណាក់កាលថ្មីមួយដែលបង្ហាញពីឱកាស និងបញ្ហាប្រឈម ដោយលោកបានកត់សម្គាល់ថា ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ដោយលោកបានសង្កត់ធ្ងន់ទៅលើតម្រូវការវិភាគលើបទពិសោធ និងគំរូអន្តរជាតិ ដើម្បីធ្វើជាឯកសារយោងក្នុងការកសាងយុទ្ធសាស្ត្រ និងគោលនយោបាយ អភិវឌ្ឍន៍។

លោកបាននិយាយថា MDCR នឹងត្រូវបានបង្កើតឡើងជាបីដំណាក់កាល។ ដំណាក់កាលទី១ នឹង ផ្តោតទៅលើការវាយតម្លៃជាទូទៅ ខណៈដែលដំណាក់កាលទី២ នឹងស្វែងរកការវាយតម្លៃ នឹងការផ្តល់យោបល់ទៅលើគោលនយោបាយ និងអនុសាសន៍ ហើយដំណាក់កាលទី៣ នឹងផ្តល់យោបល់ទៅលើវិធានការសកម្មភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)