អាជ្ញាធរខេត្តកំពង់ចាមសិក្សាលទ្ធភាពស្ថាបនាផ្លូវកៅស៊ូ៣ខ្សែ​ជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហោ សេងគ្រី៖

អាជ្ញាធរខេត្តកំពង់ចាមចាប់ផ្ដើមសិក្សាលទ្ធភាពស្ថាបនាផ្លូវកៅស៊ូ៣ខ្សែ​ ដេីម្បីចូលរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ អោយតែប្រសើរថែម។


ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩បានអញ្ជើញចុះពិនិត្យ​ និងសិក្សាលទ្ធភាពស្ថាបនាផ្លូវកៅស៊ូ៣ខ្សែ​នេះ ដេីម្បីឈានទៅស្ថាបនាជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរកាត់បន្ថយគ្រោះថ្នាក់ចរាចរនិងចូលរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ អោយកាន់តែប្រសើរថែមទៀត។


ផ្លូវទាំង៣ខ្សែដែលឯកឧត្ដម គួច ចំរើនអញ្ជើញចុះពិនិត្យ​ និងសិក្សាលទ្ធភាពស្ថាបនាជាផ្លូវកៅស៊ូនោះរួមមាន:
១ខ្សែស្ថិតនៅឃុំសណ្តែក​ ស្រុកបាធាយ​ ឆ្លងដល់ឃុំស្តេីងជ័យ​ ឃុំព្រីងជ្រុំ​ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ មានប្រវែង២៣គីឡូម៉ែត្រ​ ខ្សែទី២ តភ្ជាប់ពីផ្លូវជាតិលេខ៦​ ស្ថិតក្នុងឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ឆ្ពោះទៅឃុំបឹងណាយ​ ស្រុកព្រៃឈរ​មាន ប្រវែង៨.៥០គីឡូម៉ែត្រនិងខ្សែទី៣ តភ្ជាប់ពីឃុំក្រូច​ ឆ្ពោះទៅកាន់ឃុំថ្មពូន​ ឃុំគរ​ ស្រុកព្រៃឈរ​មាន ប្រវែង១៣គីឡូម៉ែត្រ៕