ក្រុមអ្នកអភិរក្សសត្វព្រៃកម្ពុជាលែងអណ្តើកហ្លួងចំនួន ២០ក្បាលទៅក្នុងដែនជម្រកធម្មជាតិ

វិទ្យុជាតិកម្ពុជាអត្ថបទ:  វ៉ែនសុវុទ្ឋី៖

ក្រុមអ្នកអភិរក្សសត្វព្រៃកម្ពុជាលែងអណ្តើកហ្លួងចំនួន២០ក្បាលទៅក្នុងដែនជម្រកធម្មជាតិស្ថិតក្នុងព្រែកស្រែអំបិលខេត្តព្រះសីហនុដើម្បីឲ្យពួកវាមានលទ្ធភាពរស់នៅរីកលូតលាស់បានល្អក្នុងតំបន់ការពារនិងអភិរក្ស។

      លោកសោម  ស៊ីថាមន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាការព្រលែងអណ្តើតហ្លួងទំាង២០ក្បាលនេះបន្ទាប់ពីពួកវាត្រូវក្រុមអ្នកអភិរក្សថែទំាតំាងពីនៅកូនតូចរហូតដល់វាអាយុធំល្មមអាចរស់នៅដោយខ្លួនឯងបាននៅក្នុងជំរកធម្មជាតិ។

    លោកបានបន្តថាក្រុមការងារបានបង្កើនកិច្ចគាំពារទៅលើសត្វអណ្តើកហ្លួងនេះជាសំខាន់ដោយសារតែពួកវាកំពុងតែរងគ្រោះជិតផុតពូជនៅលើសកលលោកផងដែរ។

កន្លងមកយើងមានសកម្មភាពមួយចំនួនដែលយើងធ្វើការអភិរក្សហ្នឹងមួយទៀតដែលយើងព្រលែងយើងផ្ដោតសំខាន់ទៅលើការអភិរក្សពេលយើងប្រលែងអណ្ដើកនិងទៅផែនការគ្រប់គ្រងនិងអភិរក្សពេលយើងអភិរក្សអណ្ដើកហ្លួងហ្នឹងបានមិនត្រឹមតែបានប្រយោជន៍តែមួយប៉ុណ្ណោះទេប៉ុន្តែយើងនឹងសង្ឃឹមថាផលត្រីដែលបានមកពីការអភិរក្សទាំងអស់មានការកើនឡើងហើយនៅពេលកើនឡើងហើយប្រជាជននៅក្នុងមូលដ្ឋានគាត់មានប្រាក់ចំណូលបានមកពីការរកត្រីនឹងដែរផែនការដែលយើងធ្វើកន្លងមកយើងមានសកម្មភាពអប់រំយើងចុះទៅមានក្រុមការងារប្រជាជនសហគមន៍មូលដ្ឋានយើងអប់រំគាត់បង្ហាញពីសារៈសំខាន់នៃការអភិរក្សអណ្ដើកហ្លួងហ្នឹង។

លោកបានបន្ថែមទៀតថាក្រុមមន្រ្តីជំនាញកំពុងតែសិក្សានិងតាមដានអំពីអត្រារស់នៅរបស់អណ្តើកដែលបានលែងនៅក្នុងដែនជម្រកធម្មជាតិនេះហើយសង្ឃឹមថារយ:ពេលពីរទៅបីឆ្នាំទៀតក្រុមការងារអាចដឹងពីលទ្ធផលថាវាមានចំនួនកើនឬក៏ថយចុះក្នុងដែនជម្រកធម្មជាតិ។

សូមបញ្ជាក់ថាកន្លងមកអង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជាដែលហៅកាត់ថាWCS និងរដ្ឋបាលជលផលបានលែងអណ្តើកហ្លួងចំនួនបីលើករួចមកហើយចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់ឆ្នាំ២០១៩នេះដោយសរុបមានចំនួន៦៦ក្បាលហើយអណ្តើកហ្លួងនីមួយៗដែលបានលែងមានអាយុ១២ឆ្នាំនិងមានទម្ងន់ចន្លោះពី១០ទៅ១៥គីឡូក្រាម៕