មេបញ្ជាការប៉ូលិសស្រីលង្កាបាននិយាយថាភេរវករទាំងអស់ដែលជាប់ទាក់ទិននឹងការវាយប្រហារកន្លងមកត្រូវបានចាប់ខ្លួន

ស្រីលង្កា៖ ម៉េបញ្ជាការប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយកាលពីថ្ងៃអង្គារថាកងកម្លាំងសន្តិសុខស្រីលង្កាបានចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២១ ខែមេសាកន្លងមក។

លោកម៉េបញ្ជាការបាននិយាយថាប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងការវាយប្រហារភេរវកម្ម
ហើយពួកគេជាច្រើននាក់បានធ្វើអត្តឃាតនៅពេលកងកម្លាំងសន្តិសុខ ព្យាយាមចាប់ខ្លួនពួកគេ។
អ្នកជំនាញក្នុងការបំផ្ទុះគ្រាប់បែកពីរនាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវករក៏ត្រូវបានសម្លាប់ផងដែរហើយកងកម្លាំងបានរឹបអូសរាល់រំសេវផ្ទុះនិងគ្រាប់បែកទាំងអស់ដែលត្រូវបានរក្សាទុកសម្រាប់ការវាយប្រហារនៅពេលអនាគត។

សូមបញ្ជាក់ផងដែរថាមនុស្សជាង ២៥០ នាក់ត្រូវបានស្លាប់និងជាង ៥០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកដែលបានសំដៅទៅលើព្រះវិហារបីនិងសណ្ឋាគារប្រណីតចំនួន ៣ កន្លែងកាលពីពេលកន្លងមក។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៨.០៥.១៩)