ប្រទេសចិននិយាយថានឹងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនានៅតំបន់អាក់ទិក​

ចិន៖ ក្រសួងការបរទេសរបស់ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសចិននឹងដើរតួនាទីក្នុងន័យស្ថាបនា នៅក្នុងតំបន់អាក់ទិក ។ ក្រសួងការបរទេសចិនបានថ្លែងបែបនេះ ក្នុងពេលសហរដ្ឋអាមេរិក បានព្រមានអំពីការចូលរួមរបស់ប្រទេសចិនក្នុងសកម្មភាពដែលកើតមាននៅក្នុងតំបន់អាក់ទិកនោះ ។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោកម៉ែក ប៉ុមប៉េអូ បាននិយាយថា ប្រទេសរុស្សីកំពុងតែបង្ហាញសកម្មភាពយ៉ាងខ្លំាងក្លា នៅក្នុងតំបន់អាក់ទិកហើយអាមេរិកក៏កំពុងតែតាមមើលសកម្មភាពរបស់ប្រទេសចិននៅទីនោះដែរ ។ ការខ្វែងគំនិតគ្នាកំពុងតែកើតមានខ្លំាងឡើង ទាក់ទងនឹងតំបន់អាក់ទិក ដែលជាប្រភពនៃការឡើងកម្តៅផែនដីនិងជាប្រភពនៃធនធានរ៉ែ ផងដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយរបស់ប្រទេសស្ថិតក្នុងតំបន់អាក់ទិកដែលរៀបចំឡើងនៅភាគខាងជើងប្រទេសហ្វំាងឡង់ លោករដ្ឋមន្ត្រីការបរទេសអាមេរិក និយាយថាប្រទេសចិនទំនងជាមានគោលបំណងផ្នែកសន្តិសុខជាតិនៅក្នុងតំបន់នោះ ។
មន្រ្តីនំាពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយថាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក គឺមិនស្របទៅនឹងការពិត ឡើយ ។​​

អត្ថបទ ឆាយ​ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៨.០៥.១៩)