កម្ពុជាគ្រោងឈានទៅប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា៥ ជី (Five G)ជាផ្លូវការនៅឆ្នាំ២០២០ខាងមុខ

វិទ្យុជាតិកម្ពុជា៖ វិទ្យុជាតិកម្ពុជា
ភ្នំពេញ៖  កម្ពុជាគ្រោងឈានទៅប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា៥ ជី (Five G)ជាផ្លូវការនៅឆ្នាំ២០២០ខាងមុខ ដើម្បីជំរុញល្បឿនការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាដើរអោយទាន់សកលលោក ។

មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា មកដល់ពេលនេះ ក្រុមអ្នកជំនាញចាប់ផ្តើមសិក្សាពីការនិងបំពាក់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យា៥ ជី (Five G) ដើម្បីឲ្យមានលទ្ធភាពអាចឈានទៅដាក់ដំណើរការប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការនៅឆ្នាំ ២០២០ខាងមុខតាមការកំណត់។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី5Gឯកឧត្តមអ៊ឹម វុត្ថា អ្នកនាំពាក្យនិយត័ករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា បណ្តាក្រុមហ៊ុនឯកជនមួយចំនួនបាន បង្កើតនិងតម្លើងឧបករណ៍សម្ភារៈអេឡិចត្រូនិចថ្មីៗដែលគាំទ្រ ការដំណើរការប្រើប្រាស់បច្ចេកវិទ្យា Five Gនេះ។ ឯកឧត្តមបានបញ្ជាក់ថា
ឯកឧត្តមបានបញ្ជាក់ថា ការវិវត្តន៍ឈានទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Five G នៅពេលខាងមុខនេះ គឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលអេឡិចត្រូនិច ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ យ៉ាងមានប្រសិទ្ធិភាព។ឯកឧត្តមបានអះអាងថា ប្រពន្ធ័Five Gនេះមានវិសាលាភាពធំទូលាយនឹងមានល្បឿនលឿនទំនើបជាងFourGហើយធានាបានសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីធឺណេតថែម ទៀតផង។

ឯកឧត្តម ជាម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា ប្រទេស កម្ពុជាគឺមានភាពងាយស្រួលក្នុងការដំឡើងប្រព័ន្ធបច្ចេកវិទ្យាFive Gនេះ ដោយសារតែភាព អំណោយផលគ្មានហ្វេ្រកង់ជាន់គ្នា។ ឯកឧត្តមបានបន្តថា ការឈានទៅប្រើប្រាស់ប្រព័ន្ធFive Gនេះគ្មានប្រទេសណាមួយចាប់បង្ខំឡើយ ប៉ុន្តែគឺជាកតព្វកិច្ចតម្រូវរត់អោយទាន់ការរីកចំរើន សម័យសាកលភាវូបនីយកម្មប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកម្ពុជាបានប្រកាសអនុវត្តដបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចំរើន។
ឯកឧត្តមបានអៈអាងថា ហ្វាយជីមានគុណសម្បត្តិល្អ៣យ៉ាង ជាបច្ចេកវិទ្យាវិវត្តន៍ថ្មី ធ្វើឲ្យអ៊ីនធើណេតមានល្បឿនលឿន ផ្ទុកប្រព័ន្ធទិន្នន័យមានសុវត្ថិភាពរហ័សទាន់ចិត្ត និងមាន ឥទ្ធិពលខ្លំាងទៅលើដំណើរការសេដ្ឋកិច្ចសង្គម។
សូមបញ្ជាក់ថាមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូងបានដាក់ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហ្វាយជីនេះជាលើកដំបូងគេបង្អស់នៅលើពិភពលោកកាលពីឆ្នាំ២០១៨ ខណៈបណ្តា ប្រទេសផ្សេងៗទៀតត្រៀមដំណើរការនៅឆ្នាំ២០២០ខាងមុខ៕