សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាម ជិត ៥ពាន់នាក់

វិទ្យុជាតិកម្ពុជា៖ ដោយលោកជៀងយ៉ាងរ៉េត

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ ក្នុងនោះមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសា សនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។
ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅរាត្រីនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ ២០១៤មក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះពុទ្ធសាសនិកក៏ដោយនោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានសម្តែងការដឹងគុណ និងរីករាយជាខ្លាំងចំពោះការផ្តល់វត្ត មានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» នេះ។ ឯ.ឧ បានបន្តថា ការដែលខ្មែរ-ឥស្លាម មានឱកាសបានមកជួបជុំពិសារអាហារស្រាយបួសជាមួយសម្តេចតេជោ ដោយសារតែសម្តេច បានយកចិត្តទុកដាក់លើកកម្ពស់ផ្តល់សិទ្ធិសេរីភាពនៃជំនឿសាសនាដោយពេញលេញ ដោយឥតមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បង្កើតបាននូវសុខដុមនីយកម្មជាតិសា សន៍ និងសាសនា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
ជាមេដឹកនាំដែលមិនមានការប្រកាន់និន្នាការសាសនា ឬជាតិសាសន៍នោះ សម្តេចតេជោ ហ៊ុន សែន បានបើកចិត្តទូលាយឱ្យខ្មែរ-ឥស្លាម បានចូលរួមបម្រើការងារជាមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះមានគ្រូ បង្រៀនខ្មែរ-ឥស្លាមជាច្រើននាក់ត្រូវបានបញ្ចូលក្នុងក្របខណ្ឌក្រសួងអប់រំ ហើយមានសាលាជា ច្រើនត្រូវបានសាងសង់ផ្តល់ការអប់រំដល់កូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ក៏បើកសិទ្ធិជូនប្រជា ពលរដ្ឋខ្មែរ-ឥស្លាម ដោយពាក់ស្បៃ និងពាក់មួកកាតិបសម្រាប់ថតរូបធ្វើលិខិតស្នាមផ្សេងៗ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតខ្មែរ-ឥស្លាម អាចប្រើប្រាស់សម្លៀកបំ ពាក់ប្រពៃណីរបស់ពួកគេ ដើម្បីបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផងដែរ។
បើតាមឯ.ឧ អូស្មាន ហាហ្សាន់ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយនូវសំ ណូមពរជាច្រើនជូនបងប្អូនខ្មែរ-ឥស្លាម។ មិនតែ ប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយបន្ថែម រៀបចំឲ្យមានបងប្អូនមុស្លីម បានចូលរួមបម្រើកិច្ចការជូនជាតិនៅក្នុងស្ថាប័ននិតិបញ្ញាតិ នីតិប្រត្តិបត្តិ រាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់ នគរ បាល យោធា។ល។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី ២ ខែ រ៉ាម៉ាឌន ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូច ជាសាសនិកឥស្លាមនៅក្នុងពិភពលោកកំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វ កិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក៕