អាមេរិកមានផែនការតម្លើងពន្ធនាំចូលដោយនិយាយថាប្រទេសចិនមិនគោរពតាមការសន្យា

អាមេរិក៖ ដោយចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាមិនបានធ្វើតាមការសន្យារបស់ខ្លួនក្នុងកិច្ចពិភាក្សានាពេលកន្លងមក​តំណាង
សភាពាណិជ្ជកម្មអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទ ថារដ្ឋការលោកត្រាំនឹងតំឡើងពន្ធនាំចូលដែលមានតម្លៃ ២០០
ពាន់លានដុល្លារអាមេរិកលើទំនិញរបស់ចិននៅព្រឹកថ្ងៃសុក្រខាងមុខនេះដែលនេះជាការតំឡើងយ៉ាងខ្លាំងក្នុងជម្លោះពាណិជ្ជកម្មរយៈពេលមួយឆ្នាំកន្លងមក។

មន្រ្តីអាមេរិកបាននិយាយថានៅវេលាម៉ោង ១២ និង ០១នាទីព្រឹកថ្ងៃសុក្រម៉ោងនៅក្នុងស្រុករដ្ឋាភិបាលនឹងដំឡើងពន្ធលើការនាំចូលរបស់ចិនដែលមានតម្លៃ ២០០ពាន់លានដុល្លារពី ១០% ទៅ ២៥% ។ លោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសអំពីផែនការដំឡើងពន្ធគយទាំងនោះតាមបណ្តាញសង្គមធ្វឺតធឺរ របស់លោកកាលពីថ្ងៃអាទិត្យដោយគាត់បានសម្តែងការមិនពេញចិត្តចំពោះ ភាពយឺតយ៉ាវនៃការសម្រេចលទ្ធផល​ក្នុងការចរចាជាមួយចិន។

លោកត្រាំក៏បាននិយាយផងដែរថាលោកគ្រោងនឹងតំឡើងពន្ធចំនួន ២៥ភាគរយលើផលិតផលចិនក្នុងតម្លៃ ៣២៥ពាន់លានដុល្លារផ្សេងទៀតដែលគ្របដណ្តប់គ្រប់ទំនិញនាំចូលរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ​ (០៧.០៥.១៩)