កូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា  ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីប្រទេស​កុំម្មុយ​នីស្ត​មួយនេះ​បានបាញ់គ្រាប់មីស៊ីល ដែលមិនស្គាល់អត្តសញ្ញាណចូលទៅក្នុងសមុទ្រ​ខាង​កើត​នោះថា កូរ៉េខាងជើងបានធ្វើសមយុទ្ធវាយប្រហារគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងដែល​បំពាក់​ដោយអាវុធយុទ្ធសាស្រ្ត ​ដើម្បីសម្តែងការធ្វើសមយុទ្ធរបស់ពួកគេ។

យោងតាមភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង(KCNA)បានឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានត្រួតពិនិត្យការហ្វឹកហាត់ធ្វើសមយុទ្ធ​កងអង្គភាព​ការពារ​ប្រទេសនៅក្នុងតំបន់ជួរមុខ និងនៅភាគខាងកើតដែលបានធ្វើនៅសមុទ្រខាងកើតនៃប្រទេស​កូរ៉េ​កាលពីថ្ងៃសៅរ៍។

KCNA បាននិយាយថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីប៉ាន់ប្រមាណ និងត្រួត​ពិនិត្យ​សមត្ថភាពប្រតិបត្តិ​ការ និងភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចដ៏សំខាន់នៃការបាញ់​កាំជ្រួចរ៉ុក្កែត​ និង​យុទ្ធសាស្ត្រ​​ទ្រង់ទ្រាយ​ធំដោយអង្គភាពការពារនៅក្នុងជួរមុខ និងនៅភាគ​ខាង​កើត។

ហើយការប្រយុទ្ធនូវអាវុធ និងគ្រឿងបរិក្ខារ ដែលនឹងដើម្បីបង្កើនអំណាចខ្លាំងក្លា​នៃ​កងទ័ព​ទាំងមូលដែលជាចលនាឬជាឱកាសមួយ ដើម្បីក្លាយជាការបះបោរ ជាមួយនឹងការហ្វឹក​ហាត់ធ្វើដូច្នេះ ដើម្បីបានដាក់វានៅតាមសមរភូមិដោយត្រៀមខ្លួនប្រយុទ្ធ​គ្រប់ពេល។

KCNA បាននិយាយបន្ថែមថា លោក គីម បានជំរុញឱ្យកងទ័ពរបស់លោក​ចងចាំក្នុងចិត្ត​ថា សេចក្តីពិតដែលថា សន្តិភាព និងសន្តិសុខពិតប្រាកដត្រូវបានធានា និងធានាបានដោយ​សារ​​កម្លាំងខ្លាំង៕

( ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល )