មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងត្រួតមើលការបាញ់សាកល្បងជើងទម្របាញ់កំាជ្រួចបានច្រើនគ្រាប់​

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យនេះថាមេដឹកនំារបស់ប្រទេស លោក គីម ជុងអុនបានត្រួតមើលការបាញ់សាកល្បងជើងទម្របាញ់កំាជ្រួចបានច្រើនគ្រាប់ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។

ជើងទម្រសម្រាប់បាញ់កំាជ្រួចនេះ មានប្រព័ន្ធអាចបញ្ជាបាន ហើយការបាញ់នេះបានធ្វើឡើងចូលទៅក្នុងសមុទ្រខាងកើត ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងទៀតថាគោលបំណងនៃការបាញ់សាកល្បងនេះ គឺដើម្បីស្ទង់ពីសមត្ថភាពរបស់ជើងទម្របាញ់កំាជ្រួច និងសាកល្បងនូវអាវុធដែលអាចបញ្ជាបាន ផង ។

តាមការបញ្ជាក់របស់សាស្រ្តាចារ្យមួយរូបរបស់វិទ្យាសា្ថនសិក្សាចុងបូព៌ានៃសកលវិទ្យាល័យក្យុងណាមរបស់ប្រទេសកូរ៉េខាងត្បូង អាវុធដែលកូរ៉េខាងជើងបាញ់សាកល្បងនោះអាចជាគ្រាប់កាំជ្រួចរយៈចម្ងាយមធ្យម និងបាញ់លើដី ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ ​(០៦.០៤.១៩)​