ប៉ូលីសក្នុងប្រទេសស្រីលង្ការកឃើញជំរុំហ្វឹកហាត់សម្រាប់ក្រុមជីវពលឥស្លាម

​ស្រីលង្កា៖ កាលពីថ្ងៃអាទិត្យនេះ ប៉ូលីសក្នុងប្រទេសស្រីលង្កា បានរកឃើញជំរុំមួយនៅក្នុងតំបន់ភាគខាងកើតប្រទេស ដែលជាកន្លែងប៉ូលីសសង្ស័យថា ក្រុមជីវពលឥស្លាមដែលមានពាក់ព័ន្ធនឹងការវាយប្រហារតាមវិហារ និងសណ្ឋាគារក្នុងទីក្រុហកូឡុំបូ កាលពីថ្ងៃទី ២១ ខែមេសា កន្លងមកនេះ យកធ្វើជាទីតំាងហាត់បាញ់ និង ធ្វើគ្រាប់បែក ។

ជំរុំនោះលាតសន្ធឹងលើផ្ទៃដី ជាង 10​ អារ ស្ថិតក្នុងតំបន់ក្រីក្រមួយក្បែរទីប្រជុំជនជាស្រុកកំណើតរបស់មេគំនិតដ៏សំខាន់មួយរូប ក្នុងការរៀបចំការវាយប្រហារ នោះ ។

ប៉ូលីសបាននិយាយថា ជំរុំនោះ ត្រូវបានរៀបចំឡើង មើលទៅដូចជាកសិដ្ឋានមួយកន្លែងតែនៅក្នុងជំរុំពួកជីវពលឥស្លាមកំពុងតែរៀបចំសកម្មភាពភេរវកម្ម ។ប៉ូលីសបានឃាត់ខ្លួនមនុស្សពីរនាក់ ដែលជាម្ចាស់ទីតំាងនោះ ។​​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៦.០៥.១៩)