អ្នកដំណើរចំនួន៤១នាក់បានស្លាប់ពេលយន្តហោះមួយបានផ្ទុះឆេះពេលចុះចតក្នុងប្រទេសរុស្សី​

រុស្សី៖ ក្រុមស៊ើបអង្កេតមួយក្រុមក្នុងប្រទេសរុស្សី បានអះអាងកាលពីថ្ងៃអាទិត្យនេះថា មានមនុស្សចំនួន ៤១នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានផ្ទុះឆេះពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនោះ ។

ក្រុមស៊ើបអង្កេតក៏បានឲ្យដឹងទៀតថា មានអ្នកដំណើរចំនួន ៣៧ នាក់នៅរស់រានមានជីវិត ។តាមការរាយការណ៍របស់អាជ្ញាធរអាកាសយានដ្ឋាន បានឲ្យដឹងថា យន្តហោះនោះ បានហោះឡើងហើយបានហោះក្រឡឹងពីលើទីក្រុងម៉ូស្គូ ប្រមាណជា ៤០ នាទី មុននឹងចុះចតបន្ទាន់ ។

តាមការរាយការណ៍បថម បានឲ្យដឹងថា ការផ្ទុះឆេះ គឺបង្កឡើងដោយរន្ទះ បាញ់ ។តែក្រុមអ្នកស៊ើបអង្កេតបានសំភាសន៍ជាមួយអ្នកដំណើរដែលនៅរស់រានមានជីវិត សាក្សីនិងមន្ត្រីអាកាសយានដ្ឋាន ដើម្បីប្រមូលព័ត៌មានបន្ថែម ។​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៦.០៥.១៩)