ប្រជាពលរដ្ឋដែលមានប័ណ្ណប.ស.សបង្ហាញភាពរីករាយនៅពេលទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យរបស់រដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ឈុន លាង
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាដែលជាសមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)មានដូចជាមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ មន្ត្រីចូលនិវត្តិន៍ កម្មករនិយោជិតដែលបានទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃហើយបានសម្តែងភាពរីករាយនិងថ្លែងអំណរគុណយ៉ាជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានបង្កើតនូវគោលនយោបាយជាតិគាំពារសង្គមបែបនេះ។អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម៖
លោ ជា សុខុន អតីតមន្រ្តីនគរបាលទេសចរ ណ៍ ដែលកំពុងរង់ចាំបើកថ្នាំនៅមន្ទីរពេទ្យព្រះកុសមៈបានបានប្រាប់វិទ្យុជាតិកម្ពុជាថា លោកតែងតែមកទទួសេវាព្យាបាលនិងបើកថ្នាំជារៀងរាល់ខែនៅមន្ទីរពេទ្យនេះដោយគ្មានការបង់ប្រាក់ឡើយ។លោកបញ្ជាក់ថា ប្រសិនបើគ្មានរប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមនេះទេគឺគ្មានលទ្ធភាពមកទទួលសេវាព្យាបាលឲ្យបានទៀងទាត់ឡើយ ព្រោះត្រូវចំណាយថវិកាច្រើន ខណៈដែលលោកពូគឺជាជនចូលនិវត្តន៍។លោក ជា សុខុន បានបញ្ជាក់ថា ការទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមនេះ មិនត្រឹមតែជួយថែរក្សាសុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបានជួយសម្រាលការលំបាកក្នុងបន្ទុកជីវភាពរបស់មន្រ្តីរាជការនិងនិវត្តន៍ជនផងដែរ។
សម្លេង«ខ្ញុំយកប័ណ្ណប.ស.សរបស់ក្រសួងសង្គមកិច្ចសម្រាប់និវត្តន៍ជនហើយរដ្ឋាភិបាលបានផ្គត់ផ្គង់ដល់និវត្តន៍ជនដែលមានជម្ងឺដូចជារូបខ្ញុំដូច្នេះខ្ញុំមានលទ្ធភាពមកបើកថ្នាំនេះពីមន្ទីរពេទ្យជារៀងរាល់កន្លះខែម្តង។ដូច្នេះខ្ញុំបានធូរសោហ៊ុយច្រើន។ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងមន្ទីរពេទ្យយកចិត្តទុកដាក់ជាមួយអ្នកមានប័ណ្ណ ប.ស.សបានប្រសើរឲ្យតែឃើញមនុស្សចាស់ដូចជាខ្ញុំអញ្ជឹងគេខ្នះខ្នែងជួយបានលឿន»។
ចំណែកលោកពូ លន់ ស៊ីផូ នាយកសាលាបឋមសិក្សា ទួលរការខេត្តព្រៃវែងដែលកំពុងសម្រាកព្យាបាលជម្ងឺដោយគ្រោះថ្នាក់ចរាចរណ៍បាក់ជើងខាងស្តាំបានអះអាងថា ក្រុមគ្រូពេទ្យបានជួយព្យាបាលជម្ងឺរបស់គាត់ប្រកបដោយគុណភាពនិងយកចិត្តទុកដាក់ បើទោះបីជាអ្នកជម្ងឺប្រើប្រាស់ប័ណ្ណ ប.ស.ស ក៏ដោយ។សម្លេង«ប្រសិនបើគ្មានប័ណ្ណប.ស.សទេមិនជាទៅជាយ៉ាងណាទេព្រោះ ត្រូវបង់ប្រាក់សម្រាប់ការព្យាបាល គឺប្រហែលគ្មានលទ្ធភាពនោះទេ។
សម្លេង«ពេទ្យមិនជារើសអើងអីទេដោយឡែកតែងតែលឺពាក្យចចាមអារាម ប៉ុន្តែចំពោះខ្ញុំបានទទួលការព្យាបាលដូចអ្នកបង់លុយដែរ។ពេលមានប័ណ្ណហ្នឹងទៅមានភាពល្អប្រសើរដល់មន្រ្តីរាជការដូចរូបខ្ញុំពេលមានប័ណ្ណនេះភ្លាមហើយជួបគ្រោះថ្នាក់បានប្រើតែម្តង»។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះគោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ កំពុងក្លាយជាប្រព័ន្ធមួយដ៏មានប្រសិទ្ធភាពក្នុងការសម្រាលទុកលំបាករបស់មន្រ្តីរាជការនិងកម្មករកម្មការិនី ក្នុងការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យជាង១៣០០មន្ទីពេទ្យ ដោយក្នុងនោះមន្ទីរពេទ្យរដ្ឋមានចំនួន ១២៩៤ និងមន្ទីពេទ្យេឯកជនចំនួន៤៣មន្ទីពេទ្យ៕