លោក ឡាវរ៉ូវ៖ រុស្ស៊ីនិងអាម៉េរិកមានជំហរមិនស្របគ្នា ចំពោះប្រទេសវ៉េណេស៊ុយអេឡា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា  ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស​​រុស្ស៊ី និងសហរដ្ឋអាមេរិកមានជំហរមិនស្របគ្នាលើបញ្ហាវ៉េណេស៊ុយអេឡា​នោះទេ ប៉ុន្តែទីក្រុងមូស្គូបានត្រៀមខ្លួនជជែកជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក ឡាវរ៉ូវ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតាស្កិន របស់ប្រទេសអ៊ូសបេគី​ស្ថាន​ថា​ ទោះបីជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និងខ្ញុំយល់ព្រម​បន្តទំនាក់ទំនងក៏ដោយ ក៏ខ្ញុំមិនដឹងថា តើវាអាចធ្វើទៅបានឬយ៉ាងណានោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយ របស់ក្រសួងការបរទេសរុស្ស៊ីបាន​ឱ្យដឹងថា លោក​ ឡាវរ៉ូវបាននិយាយថា វិធីសាស្ត្ររបស់រុស្ស៊ី គឺផ្អែកលើធម្មនុញ្ញ អ.ស.ប និងគោលការណ៍ និងបទដ្ឋាននៃច្បាប់អន្តរជាតិ។

លោក ឡាវរ៉ូវ បាននិយាយថា ផ្ទុយទៅវិញបើសហរដ្ឋអាមេរិក បានតែងតាំងប្រធានស្តីទី​នៃប្រទេសមួយផ្សេងទៀត ដែលតម្រូវឱ្យមានអាជ្ញាធរដែលស្របច្បាប់ក្នុងការចូលរួម និង​បាន​គំរាមកំហែង​ប្រើប្រាស់កម្លាំងរួម ជាមួយនឹងការធ្វើភ្ញាក់ផ្អើលទៅនិងដាក់ទណ្ឌកម្ម ដើម្បី​ផ្លាស់ប្តូររដ្ឋាភិបាល។

ក្នុងការឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុង​របស់ប្រទេស  វ៉េណេស៊ុយអេឡា ប្រទេសរុស្ស៊ីបាននឹងកំពុងជំរុញក្រុមរដ្ឋដែលគោរព​ធម្មនុញ្ញ ​អ.ស.ប ដើម្បីប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិក។

លោកបាននិយាយថា ក្រុមបែបនេះត្រូវបានបង្កើតឡើងនៅក្នុងអង្គការសហប្រជា​ជាតិ។ ខ្ញុំសង្ឃឹមថា វានឹងទទួលបានការគាំទ្រយ៉ាងធ្ងន់ធ្ងរនៅក្នុងអង្គការនេះ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Pompeo កាលពីថ្ងៃពុធ លោក ឡាវរ៉ូវ បានកត់សម្គាល់ពីស្ថានភាពថ្មីៗនៅវេណេហ្ស៊ុយអេឡា ដែលគណបក្សប្រឆាំងបានព្យាយាម​ដណ្តើម​អំណាចជាមួយនឹង «ជំនួយច្បាស់លាស់ »ពីសហរដ្ឋអាមេរិក។

ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា ការជ្រៀតជ្រែករបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចការ​ផ្ទៃក្នុងនៃរដ្ឋដែលមានអធិបតេយ្យភាព និងការគំរាមកំហែងប្រឆាំងនឹងភាពជាអ្នកដឹកនាំ ​គឺជា​ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ។

ប៉ុន្ដែ លោកPompeo បានរិះគន់ថា តួនាទីរបស់រុស្ស៊ីនៅវ៉េណេស៊ុយអេឡា គឺ​អស្ថិរភាព​​សម្រាប់​ប្រទេស​នេះ​ ហើយបានជំរុញឱ្យទីក្រុងមូស្គូបញ្ឈប់ការគាំទ្រដល់ប្រធានាធិបតី​លោក នីកូឡា ម៉ាឌូរ៉ូ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោក ឡាវរ៉ូវ និង​លោក Pompeo ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាស្តីពីប្រទេសវេណេហ្ស៊ុយអេឡា​ នៅក្នុង​ចំណោម​បញ្ហាដទៃទៀត នៅក្នុងប្រទេសហ្វាំងឡង់ នាថ្ងៃចន្ទខាងមុខនេះ នៅខាងក្រៅកិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋមន្ត្រីតំបន់អាក់ទិក៕

( ប្រភព ស៊ីនហួ:  បកប្រែដោយលោក មាស សំអុល  )