លោក ឡាវរ៉ូវ៖ រុស្ស៊ី និងអ៊ូសបេស្ថានយល់ព្រមលើជំហាននានា ដើម្បីបញ្ឈប់​ការជួញដូរគ្រឿងញៀនពីប្រទេសអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា  ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើកិច្ចចរចានៅទីក្រុង Tashkent ថា រុស្ស៊ី និងអ៊ុយប៊ែគីស្ថានយល់ស្របគ្នាថា ចាំបាច់​ត្រូវបញ្ឈប់ការគំរាមកំហែងខាងភេរវកម្ម និងការជួញដូរគ្រឿងញៀន ​ដែលចូលមកតំបន់​អាស៊ី​កណ្តាលពីទឹកដីអាហ្វហ្គានីស្ថាន។

លោក ឡាវរ៉ូវ បាននិយាយថា  យើងនិយាយអំពីដំណើរការ ដែលកំពុងដំណើរការនៅ​អាស៊ីកណ្តាលរួមទាំងក្នុងភាពចាំបាច់ដើម្បីបញ្ឈប់ការគំរាមកំហែង ពីពួកភេរវកម្ម​ និងការ​ជួញ​ដូរ​គ្រឿងញៀនដែលចេញមកពីទឹកដីអាហ្វហ្គានីស្ថាន។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ភាគីទាំងពីរបានពិភាក្សាអំពីជំហាននានាបន្ថែម​ទៀត ដើម្បីសម្រួលដល់ការដោះ​ស្រាយ​ស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន​ តាមរយៈ​បណ្តាញ​ទ្វេភាគី និងតាមរយៈ​យន្តការ ពហុភាគីដែលមានស្រាប់ ដូច្នេះប្រទេសអាហ្វហ្គានី​ស្ថាន​ក្លាយ​ជាប្រទេសមាន​ស្ថិរភាព ​និងមិនមានការ គំរាមកំហែងដល់ប្រទេសជិតខាង​របស់​ខ្លួននៅក្នុងប្រទេសអាស៊ីកណ្តាល និងប្រទេសដទៃទៀតនោះទេ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )