ភ្លៀងនឹងខ្យល់ខ្លាំងញាំញីប្រទេសស្រីលង្កា នៅពេលដែលព្យុះទីហ្វុង Fani  ចាកចេញទៅ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា  ឆ្នាំ២០១៩ — នាយកដ្ឋានឧតុនិយមបាននិយាយ នៅក្នុងទិន្នន័យអាកាសធាតុថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងនិងខ្យល់យ៉ាងខ្លាំងនឹងបន្តទៅទៀតនៅទូទាំងប្រទេសស្រីលង្កា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះនៅពេលដែលព្យុះស៊ីក្លូនដ៏ខ្លាំងមួយ ដែលមានឈ្មោះថា Fani កំពុងធ្វើចលនាចេញពីប្រទេសកោះនេះ។

នាយកដ្ឋាននេះបាននិយាយថា ព្យុះស៊ីក្លូនដ៏ខ្លាំងបំផុតនេះត្រូវបានគេឃើញនៅចម្ងាយប្រហែល ៨៨០ គីឡូម៉ែត្រ ភាគឦសាន Jaffna នៅខាងជើង ហើយទំនងជានឹងធ្វើចលនាទៅភាគឦសានខាងជើង នៅពេលធ្វើចលនាចេញពីកោះនេះ ។

នៅពេលដែលអានុភាពនឹងមានការថយចុះជាបណ្តើរៗនោះ ខ្យល់ដ៏ខ្លាំងដែលមានល្បឿនទៅដល់៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងគេរំពឹងថា អាចនឹងមាននៅកោះនេះ ព្រមជាមួយនឹងភ្លៀងយ៉ាងខ្លាំងជាពិសេសនៅក្នុងតំបន់កូនភ្នំភាគកណ្តាល, ខេត្តភាគខាងជើង , កណ្តាលខាងជើង, ភាគពាយ័ព្យ និងភាគខាងត្បូង នឹងនៅក្នុងស្រុក  Trincomalee នៅខាងកើត ។  នាយករដ្ឋនឧតុនិយមបាននិយាយថា សាធារណជនទូទៅ,កងនាវាចរ និងសហគមន៍សាទត្រូវ បានគេស្នើឱ្យមានការប្រុងប្រយ័ត្ន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)