ចិនធ្វើអំណោយទោចក្រយានយន្តពន្លត់អគ្គិភ័យ១០០០គ្រឿងដល់ប្រទេសបង់ក្លាដែស

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា  ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានធ្វើអំណោយទោចក្រយានយន្តពន្លត់អគ្គិភ័យ ១០០០ គ្រឿងដល់ប្រទេសបង់ក្លាដែស ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយពង្រឹងសមត្ថភាពប្រតិបត្តិការភ្នាក់ងារអគ្គិភ័យ និងការពារជនស៊ីវិលរបស់ប្រទេសបង់ក្លាដែស ។

លោក Chen Wei  ភារធារីស្ថានទូតចិនក្នុងប្រទេសបង់ក្លាដែសបានប្រគល់ទោចក្រយានយន្តនេះ ទៅឱ្យពួកអាជ្ញាធរបង់ក្លាដែសនៅឯពិធីមួយនៅ Purbachalសង្កាត់ថ្មីមួយនៅលើផ្នែកខាងកើតរដ្ឋធានីដាកា។

ឧត្តមសេនិយត្រី Md Sazzad Hussain អគ្គនាយកភ្នាក់ងារពន្លត់អគ្គិភ័យ និងការពារជនស៊ីវិល បង់ក្លាដែសក្នុងចំណោមជនដទៃទៀតនោះ បានចូលរួមក្នុងពីធីនេះ ។ ថ្លែងនៅក្នុងឱកាសនោះលោក Chen បាននិយាយថា ទោចក្រយានយន្តពន្លត់អគ្គិភ័យទាំងនេះ មាន   ចលភាពខ្លាំង ដែលសមស្របបំផុតសម្រាប់ស្ថានភាពចរាចរនិងផ្លូវរបស់ប្រទេសបង់ក្លាដែស ។

លោក Chen  បាននិយាយថា ទាំងចិនទាំងបង់ក្លាដែស គឺជាប្រទេសកំពុងអភវឌ្ឍន៍ហើយយើង ទាំងហើយយើងទាំងអស់គ្នាប្រឈមមុខ និងភារកិច្ចដ៏ពិបាកក្រៃលែងនៃការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងការធ្វើឱ្យប្រសើរ ការចិញ្ចឹមជីវិតរបស់ប្រជាជន ។

លោកបាននិយាយថា ភាគីចិននឹងបន្តផ្តល់ជំនួយទៅឱ្យបង់ក្លាដែស ដើម្បីធ្វើឱ្យប្រសើរបំផុតសមត្ថ ភាពរបស់ខ្លួនក្នុងបំណងមួយ ដើម្បីកាត់បន្ថយខូចខាតរបស់ប្រជាជន និងសេដ្ឋកិច្ចដែលបង្កឡើងដោយ គ្រោះមហន្តរាយផ្សេងៗ,ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់បង់ក្លាដែស ព្រមទាំងធ្វើឱ្យល្អប្រសើរដល់ ការចិញ្ចឹមជីវិត និងសុខមាលភាពប្រជាជន ។ អគ្គនាយកលោក Sazzad Hussain បានសម្តែងនូវការដឹងគុណដោយស្មោះត្រង់ដល់រដ្ឋាភិបាលចិន និងប្រជាជនចិនចំពោះការចូលរួមចំណែកនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)