មន្ទីរប៉ងតាហ្គោនបានព្រមានអំពីវត្តមានរបស់នាវាមុជទឹកចិនក្នុងតំបន់អាក់ទិក​

អាមេរិក៖ នៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ មន្ទីរប៉ង់តាហ្គោនរបស់អាមេរិកបាននិយាយថា ការបង្កើនសកម្មភាពរបស់ប្រទេសចិននៅតំបន់អាក់ទិកអាចបើកផ្លូវឲ្យប្រទេសចិនពង្រឹងវត្តមានយោធារបស់ខ្លួនក្នុងតំបន់នោះក្នុងនោះមានការពង្រាយនាវាមុជទឹក ដើម្បីជាមធ្យោបាយរារំាងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។

ការអះអាងនេះ ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍ប្រចំាឆ្នំារបស់យោធាអាមេរិកដែលត្រូវបញ្ជូនទៅឲ្យសភា និងកើតមានឡើងបន្ទាប់ពីប្រទេសចិនបានចេញផ្សាយនូវសៀវភៅសពីនយោបាយរបស់ប្រទេសចិន នៅតំបន់អាក់ទិក ជាលើកដំបូងកាលពីខែមិថុនា ឆ្នំា ២០១៨ ។

ទោះជាប្រទេសចិន មិនមែនជារដ្ឋមួយនៅក្នុងតំបន់អាក់ទិក តែ ប្រទេសចិនកាន់តែបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ប៉ូលនោះ និងបានក្លាយជាសមាជិកមួយក្នុងក្រុមប្រឹក្សាតំបន់អាក់ទិក កាលពីឆ្នំា ២០១៣ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៣.០៥.១៩)