រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់ និងប្រធានសម្ព័ន្ធអារ៉ាប់ពិភាក្សាគ្នា​ អំពីកិច្ចប្រឹងប្រែង​ដើម្បីដោះស្រាយវិបត្តិនៅក្នុងពិភពអារ៉ាប់

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Mohammed al-Hakim បានហៅទូរស័ព្ទ​ជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រឹង​ប្រែងដើម្បីដោះស្រាយវិបត្តិនៅប្រទេសអារ៉ាប់មួយចំនួន។

សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ាក់បាននិយាយថា លោក al-Hakim បានបញ្ជាក់ថា​ ប្រទេសអ៊ីរ៉ាក់ត្រៀមខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយក​នូវទស្សនៈ​របស់ភាគីដែលមានជម្លោះ​ឱ្យកាន់តែជិត និងផ្តល់ដំណោះស្រាយក្រោមការ​ឧបត្ថម្ភរបស់ AL។

ស្របគ្នានេះដែរ លោក Al-Hakim បានធ្វើការអំពាវនាវមួយទៀត ជាមួយរដ្ឋមន្រ្តី​ក្រសួងការបរទេសអារ៉ាប់លោក អាឌីល អាល់ជឺរីរ (Adel al-Jubeir) នឹងបានពិភាក្សាគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនងទ្វេភាគីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដែលជាបងប្អូនទាំងពីរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ហើយនិងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការអំពាវនាវទាំងពីរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ ​ដើម្បី​ស្តារឡើងវិញនូវតួនាទីអារ៉ាប់ និងតំបន់ ជាពិសេសបន្ទាប់ពីការទទួលជ័យជម្នះដែនដីរបស់ខ្លួន​ប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ិស្លាមជ្រុលនិយម។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានបញ្ជាក់ម្តងហើយម្តងទៀត​អំពីចក្ខុវិស័យរបស់ រដ្ឋាភិបាលលោក ក្នុងការបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងការ​ផ្លាស់ប្តូរផលប្រយោជន៍ជាមួយ បណ្តាប្រទេសអារ៉ាប់ និងប្រទេសជិតខាង ដើម្បីលើកកម្ពស់នូវឱកាសនៃស្ថិរភាព និងវិបុលភាពនៅក្នុង តំបន់៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )