អំពើហិង្សាបានផ្ទុះឡើងក្នុងប្រទេសបារាំងនៅថ្ងៃទិវាពលកម្មអន្តរជាតិ

បារាំង៖ អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃពុធក្នុងការជួបជុំគ្នាមួយដើម្បិប្រារព្ធទិវាពលកម្មអន្តរជាតិដោយសហជីពការងារ,
ក្រុមអាវកាក់​លឿងនិងសកម្មជនជ្រុលនិយមបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងប៉ារីសដើម្បីថ្កោលទោសគោលនយោបាយរបស់ប្រធានាធិបតីអេម៉ានូអែល ម៉ាក្រុង និងទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន។

រូបភាពផ្សាយតាមទូរទស្សន៍បានបង្ហាញថាប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលបានប្រមូល
ផ្តុំគ្នានៅតាមមហាវិថី ក្នុងទីក្រុងប៉ារីស។ ពួកអ្នកតវ៉ាបានតបត​ជាមួយប៉ូលីសវិញដោយប្រើដុំថ្មនិងដបព្រមទាំងវាយបំបែកបង្អួចរថយន្តនៅក្បែរៗនោះផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានព្រមានកាលពីថ្ងៃអង្គារថា អាចនឹងមាន​អំពើហឹង្សានៅថ្ងៃអាទិត្យកន្លងមកនេះ
ដោយក្រុមបង្កអនាធិបតេយ្យនិយមបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថានឹងធ្វើឱ្យទីក្រុងប៉ារីសចលាចល។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០២.០៥.១៩)