គ្រូបង្រៀននៅរដ្ឋផ្លរីដាអាចដាក់អាវុធតាមខ្លួនបាននៅក្រោមច្បាប់ប្រើប្រាស់អាវុធថ្មី

អាមេរិក៖ នៅថ្ងៃពុធនេះសភានៃរដ្ឋផ្លរីដាបានអនុម័តច្បាប់អនុញ្ញាតគ្រូបង្រៀនអាចដាក់កាំភ្លើងចូលក្នុងថ្នាក់រៀនបាន។ច្បាប់នេះបានធ្វើឡើងបន្ទាប់ពីការបាញ់ប្រហារក្នុងវិទ្យាល័យនៅក្រុងប៉ាកឡិន ​។ ការអនុញ្ញាតនេះក្នុង​គោលបំណងដើម្បីការពារការសម្លាប់រង្គាលដែលអាចនឹងកើតមានឡើងទៀត។

សភានៃរដ្ឋផ្លរីដាបានបោះឆ្នោតសំលេង ៦៥ លើ ៤៧ដើម្បីអនុម័តច្បាប់នេះបន្ទាប់ពីមានការជជែកជាច្រើនម៉ោងក្នុងរយៈពេល ២ថ្ងៃដែលភាគច្រើនជាសំលេងមកពីគណបក្សសាធារណរដ្ឋ​ ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០១៨អតីតសិស្សប្រដាប់ដោយកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិមួយបានបើកការបាញ់ប្រហារនៅឯវិទ្យាល័យមួយ​ ក្នុងរដ្ឋផ្លរីដា​ ដោយបានសម្លាប់មនុស្ស ១៧ នាក់និងរងរបួស ១៧ នាក់ផ្សេងទៀត។ លោកប្រធានាធិបតី ដូណល់ត្រំានិងសមាគមគ្រប់គ្រងកាំភ្លើងជាតិបានអះអាងថាគ្រូបង្រៀនប្រដាប់ដោយអាវុធអាចផ្តល់នូវការការពារដ៏ល្អបំផុតប្រឆាំងនឹងខ្មាន់កាំភ្លើង។

 

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.០៥.១៩)