រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍនៅ Far East and Arctic របស់ ប្រទេស​រុស្ស៊ីនឹងធ្វើទស្សនកិច្ច​នៅកូរ៉េខាងជើង​នាដើមខែឧសភា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងលោក Alexander Matsegora បានប្រាប់ TASS នៅពេលគេសួរឱ្យលម្អិតពីផែនការនៃកិច្ចប្រជុំកំពូលនេះថា ​រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ​អភិវឌ្ឍ​នៅ Far East and Arctic របស់ប្រទេស​រុស្ស៊ី លោក Alexander Kozlov ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅដើមខែ​ឧសភាខាងមុខនេះ ដើម្បី​ធ្វើកិច្ចព្រមព្រៀងដែលប្រមុខមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង​បាន​សម្រេចក្នុងអំឡុងពេល​កិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុង Vladivostok។

ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា លោក Kozlov ដែលជាប្រធានគណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង​ ដើម្បីធ្វើការងារ​លើបញ្ហាទាក់ទងនឹងរបៀបវារៈសេដ្ឋកិច្ច។ លោក Matsegora បានកត់សម្គាល់ថា វាគឺជាការ​ពិបាក ដែលបានដាក់ទណ្ឌកម្មនានានោះ។

អ្នកការទូតរូបនេះបាននិយាយទៀតថា  ប្រទេសរុស្ស៊ីគោរពតាមហើយនឹងបន្តគោរព​តាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែវានឹងស្វែងរក​យ៉ាង​សកម្មនូវគន្លងដែលមិនស្ថិតនៅក្រោមការដាក់សម្ពាធ។  នេះគឺជាទិសដៅសំខាន់នៃកិច្ចខិត​ខំប្រឹងប្រែងរួមគ្នារបស់យើងនៅពេលនេះ ។

លោក Kozlov ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងភ្លាមៗ​ បន្ទាប់ពី​ថ្ងៃឈប់សម្រាកនៅខែឧសភា។ យ៉ាងណាក៏ដោយ នេះជាអ្វីដែលយើងព្រមព្រៀងជាមួយគាត់​ហើយលោកត្រៀមខ្លួនរួចរាល់ហើយ។

កិច្ចចរចារវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី២៥ ខែមេសានៅលើកោះ Russky ក្នុងទីក្រុង Vladivostok ។ ពួកមេដឹកនាំទាំងពីរ បានពិភាក្សាយ៉ាងហ្មត់ចត់អំពីប្រទេស និងការរំពឹងទុកនៃទំនាក់ទំនង​អន្តររដ្ឋាភិបាល និងបញ្ហាដែលពាក់ព័ន្ធនឹងស្ថានភាពនៅលើឧបទ្វីបកូរ៉េ ជាពិសេសបញ្ហា​គ្មានអាវុធនុយក្លេអ៊ែរ។

ជំនួបកំពូល Vladivostok បានក្លាយជាការជួបមុខជាលើកដំបូងសម្រាប់ លោក ពូទីន ​និង ​គីម ។ បន្ទាប់ពីកិច្ចចរចានេះ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា មេដឹកនាំកូរ៉េខាងជើងគឺជា អ្នកផ្តល់ព័ត៌មានគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលលោក គីម បានពណ៌នាថា កិច្ចចរចានេះ គឺ «លក្ខណៈទូលំទូលាយ » ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល  )