ជនអន្តោប្រវេសន៍ធ្វើដំណើរមកផ្តុំគ្នាយ៉ាងកកកុញនៅភាកខាងត្បូងប្រទេសមិកស៊ីកូ

មិកស៊ីកូ៖ មនុស្សរាប់ពាន់នាក់បាននំាគ្នារត់គេចចេញពីជម្លោះឬពីភាពអត់ឃ្លានដែលកំពុងតែកើតមាននៅក្នុងប្រទេសនីយ៉េរីយ៉ា ប្រទេសកាមេរ៉ូនប្រទេសបងក្លាដេស ប្រទេសហៃអ៊ីទី និងប្រទេសគុយបា មកកកកុញនៅទីក្រុងតាប៉ាជូឡាក្នុងប្រទេសមិកស៊ិកកូ ជាប់ព្រំដែនជាមួយប្រទេសកាតតេម៉ាឡា ។

ជនអន្តោប្រវេសន៍ចំនួនប្រមាណជា ១.៥០០នាក់កំពុងរង់ចំាទទួលបានទិដ្ឋាការចូលទៅក្នុងប្រទេសអាមេរិក ដែលអ្នកវិភាគ បាននិយាយថាប្រហែលជាគ្មានសង្ឃឹមថានឹងបានទទួល ឡើយ ។ ជនអន្តោប្រវេសន៍មួយចំនួន អស់សង្ឃឹមថានឹងបានចូលទៅក្នុងទឹកដីអាមេរិក ក៏ចង់រកការធ្វើ​ក្នុងប្រទេសមិកស៊ិកកូតែរដ្ឋាភិបាលប្រទេសមិកស៊ិកកូមិនទាន់មានគម្រោងការទទួលយកជនអន្តោប្រវេសន៍ឲ្យធ្វើការក្នុងប្រទេសខ្លួនឡើយ ។

ប្រធានាធិបតីអាមេរិក លោក ដូណល់ត្រំា បានគម្រាមម្តងហើយម្តងទៀតថាគាត់នឹងឲ្យគេបិតព្រំដែនជាប់ជាមួយប្រទេសមិកស៊ិកកូ
បើសិនជាចំនួនជនអន្តោប្រវេសន៍ដែលចង់ចូលទៅក្នុងទឹកដីអាមេរិកកាន់តែច្រើនឡើង ។ ​

អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ (៣០.០៤.១៩)