ប្រទេសស្រីលង្កាដាក់បំរាមមិនឲ្យស្រ្តីបិតបំាងផ្ទៃមុខបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក

ស្រីលង្កា៖ ប្រទេសស្រីលង្កា បានចេញបំរាម មិនឲ្យមានការបិតបំាងផ្ទៃមុខ ពេលដើរចេញនៅតាមទីធ្លាសាធារណៈបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនេះ ដែលបានធ្វើឲ្យមនុស្សចំនួន ២៥០នាក់បានស្លាប់ និងរាប់រយនាក់ទៀតត្រូវរបួស ។

ប្រធានាធិបតីរបស់ប្រទេសស្រីលង្កា បាននិយាយថា គាត់នឹងប្រើច្បាប់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីដាក់ការហាម មិនឲ្យមានការបិតបំាងផ្ទៃមុខ ចាប់ពីថ្ងៃចន្ទនេះ តទៅ ដើម្បីធានាសន្តិសុខជាតិ ។

ប្រទេសស្រីលង្កាកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នជាខ្លំាង ក្នុងរយៈពេល 8​ថ្ងៃបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅតាមវិហារគ្រឹស្តសាសនា និងតាមសណ្ឋាគារប្រណីត ក្នុងទីក្រុងកាលពីថ្ងៃអាទិត្យនេះ ។

ប៉ូលីសបាននិយាយថា ​មានជនសង្ស័យរាប់សឹបនាក់ត្រូវបានឃាត់ខ្លួន តែអាជ្ញាធរតាមមូលដ្ឋាន នានាបានព្រមានថា នៅមានមុខសញ្ញាភេរវករច្រើននាក់ទៀត កំពុងតែ នៅមិនទាន់ចាប់បាន ។ប្រទេសស្រីលង្កា មានប្រជាពលរដ្ឋចំនួន ២១ លាននាក់ ក្នុងនោះ មានមិនដល់ ១០ ភាគរយកាន់សាសនាឥស្លាម ក្រៅពីនេះ ភាគច្រើនកាន់ព្រះពុទ្ធសាសនា ។ ​

អត្ថបទ ឆាយ វីកាល

ប្រភព ប៊ីប៊ីស៊ី (៣០.០៤.១៩)