កងទ័ពជើងទឹកមីយ៉ាន់ម៉ារឹបអូសបានថ្នាំញៀននៅតំបន់ព្រំដែនភាគខាងត្បូង

មីយ៉ាន់ម៉ា៖ យោងតាមរបាយការណ៍របស់ប៉ូលីសក្នុងតំបន់បានឲ្យដឹងថាកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានរឹបអូសទូកដែលផ្ទុកនូវម៉ាទឹកក
កក្នុងតំបន់មួយនៅភាគខាងជើងនៃតំបន់ តានីនតាយី ដែលស្ថិតនៅព្រំដែនភាគខាងត្បូង។

អ្នកនេសាទចំនួន៧នាក់នៅលើទូកនោះត្រូវបានស្ទាក់ចាប់បានដោយកងនាវាចរក្បែរទីបញ្ជាការព្រំដែនគោថងកាលពីថ្ងៃសុក្រ។កញ្ចប់ម៉ាទឹកកកចំនួន ១.២៣៨ កញ្ចប់ដែលមានតម្លៃ ៣ ពាន់លានបាត (ស្មើរ ២ លានដុល្លារអាមេរិក)
ត្រូវបានរកឃើញនៅខាងក្នុងទូកនេសាទនោះផងដែរ ។

អ្នកនេសាទទាំង ៧ នាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប៉ូលីសក្នុងតំបន់ក្រោមច្បាប់គ្រឿងញៀនរបស់ប្រទេសមីយ៉ាន់ម៉ា។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (៣០.០៤.១៩)