សហរដ្ឋអាមេរិកនិងប្រទេសទួរគីធ្វើសមយុទ្ធយោធារួមគ្នាក្នុងសមុទ្រខ្មៅ

បរទេស៖ នៅថ្ងៃចន្ទនេះកងនាវាចរអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាចម្បាំងអាមេរិកបានធ្វើសមយុទ្ធជើង
ទឹករួមមួយជាមួយនាវានិងយន្តហោះចម្បាំងទួរគីនៅសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថាកងនាវាចរអាម៉េរិកបានធ្វើប្រតិបត្តការជាប្រចាំជាមួយ
សម្ព័ន្ធមិត្តនិងដៃគូនៅក្នុងសមុទ្រខ្មៅដើម្បីលើកកំពស់ស្ថេរភាពដែនសមុទ្រក្នុងតំបន់,
ការត្រៀមខ្លួនរួចជាស្រេចនិងបង្កើនសមត្ថភាពនៃកងនាវាចម្បាំង។

កាលពីដើមខែនេះរដ្ឋមន្រ្តីការបរទេសរបស់អង្គការណាតូនៅវ៉ាស៊ីនតោនបានព្រមព្រៀងលើវិធានការជាច្រើនដើម្បីប្រឆាំ
ងនឹងរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។នាវាចម្បាំងរបស់អង្គការណាតូ ៥គ្រឿងបានចូលរួមនៅក្នុងសមយុទ្ធកងនាវាចរប្រចាំឆ្នាំដែលដឹកនាំដោយប្រទេសរ៉ូម៉ានីក្នុងឆ្នាំ ២០១៩ដែលនឹងបញ្ចប់នៅពាក់កណ្តាលខែមេសានេះ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣០.០៤.១៩)