សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើអោយមេដឹកនាំចិនបន្តធ្វើការជាមួយEU ពាក់ព័ន្ធការគម្រាមដកEBAពីកម្ពុជា

វិទ្យុជាតិកម្ពុជា៖

ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ស្នើអោយមេដឹកនាំចិនបន្តធ្វើការជាមួយEU ពាក់ព័ន្ធការគម្រាមដកEBAពីកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងពេលអញ្ជើញចូលជួបពិភាក្សាការងារជាមួយឯកឧត្តមស៊ីជីងពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី 29 ខែមេសានេះ។ពាក់ព័ន្ធបញ្ហានេះភាគីចិនថានឹងជួយដើម្បីកម្ពុជារក្សាបានសិទ្ធិស្របច្បាប់។

បើតាមឯកឧត្តមកៅគឹមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ជំនួបរវាងសម្ដេចជូននិងឯកឧត្តមប្រធានាធិបតី xi jinping ប្រធានាធិបតីស៊ីជីនពីងក៏បានបង្ហាញការរីករាយដែលបានជួបជាមួយសម្ដេចសារជាថ្មី ម្ដងទៀតដោយយើងបានចូលរួមក្នុងកិច្ចប្រជុំខ្សែក្រវ៉ាត់និងផ្លូវ លើកទី 2 ជាមួយគ្នាការចូលរួមបើកការតាំងពិព័រណ៍ ដែលជាព្រឹត្តិការណ៍ដ៏ល្អ ហើយឯកឧត្តមបានមានប្រសាសន៍ថាប្រទេសចិននឹងបន្តគាំទ្រប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបានឡើងដល់កម្រិតថ្មីមួយទៀត។សម្ដេចក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីស៊ីជិនពីងដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ចំពោះវត្តមានរបស់សម្ដេចនិងគណៈប្រតិភូមកកាន់ប្រទេសចិនជាថ្មីម្ដងទៀតនៅពេលនេះ ហើយសម្ដេចក៏បានសាទរចំពោះជោគជ័យនៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី 2 ដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន ដែលឥឡូវនេះបានក្លាយទៅជាគោលដៅរួមសម្រាប់យើងទាំងអស់គ្នា ។សម្ដេចថាវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី 2 នេះបានចូលរួមចំណែកយ៉ាងច្រើន និយាយជារួមនិងដៃសម្រាប់ប្រទេសកម្ពុជាក៏បានទទួលនូវអត្ថប្រយោជន៍ ពីគំនិតផ្ដួចផ្ដើម នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវនេះ ហើយសម្ដេចពិតជាមានការរីករាយនិងសង្ឃឹមថាសម្ដេចនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី 3 នៅពេលអនាគត ។

ក្នុងជំនួបទ្វេភាគីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សា គ្នាក្នុងជំនួប កាលពីខែមករាឆ្នាំ 2019 កន្លងទៅថ្មីៗនេះ យើងបានចុះហត្ថលេខាលើឯកសារ មួយចំនួនរួមទាំងការចុះ លេខារវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហោណាំហុង និងឧបនាយករដ្ឋមន្ត្រី វ៉ាងយី ហើយថាកម្ពុជាជាប្រទេស ទីមួយក្នុងចំណោមប្រទេសអាស៊ាន ដែលបានចុះហត្ថលេខាលើឯកសារនេះ ហើយសម្ដេចចាត់ទុកថាឯកសារនេះ ជាផែនទីចង្អុលផ្លូវ ជាឯកសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ហើយប្រទេសឡាវនិងចុះ ហត្ថលេខាលើឯកសារនេះនៅពេលក្រោយ ដែលយើងបានផ្សារភ្ជាប់នៅលើឯកសារគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ឥឡូវនេះយើងឃើញ ថាការវិនិយោគមួយចំនួនស្ថិតក្រោមក្របខ័ណ្ឌ ខ្សែក្រវ៉ាត់និងផ្លូវនេះ។

ទន្ទឹមនេះយើងនៅមានកិច្ចសហប្រតិបត្តិការលើវិស័យយោធាផងដែរ។ ជាមួយនេះសម្ដេចតេជោក៏បាន លើកឡើងអំពីការគំរាមដកEBA របស់សហភាពអឺរ៉ុប ហើយទោះជាយ៉ាងណាឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានបញ្ជាក់អំពីការខិតខំរបស់ឯកឧត្តមក្នុងការជួយដល់ប្រទេសកម្ពុជា ហើយសម្ដេចបានមានប្រសាសន៍ថាឥឡូវនេះកម្ពុជាកំពុងតែ ធ្វើការកែទម្រង់ផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានលក្ខណៈប្រកួតប្រជែង ជាពិសេស កាត់បន្ថយ សេវាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

សម្តេចក៏បានស្នើឲ្យក្រុមហ៊ុនចិន ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជាជាពិសេស ក្រុមហ៊ុនចិនដែលមានរោងចក្រ ជាង 700 ក្នុងចំណោមជាង 1000 រោងចក្រ អោយនៅបន្តធ្វើ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសុំឲ្យមានការ ចូលមកវិនិយោគពីបណ្ដាក្រុមហ៊ុនថ្មីៗ បន្ថែមទៀត។

ទន្ទឹមនេះសម្តេចក៏បានស្នើឲ្យមានការបើកចំហទីផ្សារប្រទេសចិនកាន់តែធំជាងមុន សម្រាប់នាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ នឹងខិតខំធ្វើយ៉ាងណារក្សានូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្ដេចក៏បានស្នើឲ្យប្រធានាធិបតីចិនស៊ីជីនពីងបន្តធ្វើការជាមួយEUដើម្បីជួយដល់ប្រទេសកម្ពុជាផងដែរ ហើយសម្ដេចក៏បានគូសបញ្ជាក់អំពីស្ថានភាព ផ្ទៃក្នុងក៏ដូចជាស្ថានភាពសេដ្ឋកិច្ច កម្ពុជាគឺនៅតែល្អ ជាពិសេស គឺស្ថានភាពល្អជាងក្រោយការបោះឆ្នោត អាណត្តិមុនៗទៅទៀត ហើយសេដ្ឋកិច្ចទីផ្សាររបស់កម្ពុជាកាលពីឆ្នាំ 2018 ល្អប្រសើរហើយសំខាន់ជាងនេះទៀតក្នុងរយៈពេល 3 ខែដើមឆ្នាំ 2019 នេះកាន់តែល្អប្រសើរ ថែមទៀត។

ប្រធានាធិបតីចិនស៊ីជីនពីងបានមានប្រសាសន៍ថាកម្ពុជានិងចិនគឺជាមិត្តល្អ ដោយបានចុះហត្ថលេខាលើឯកសារខ្សែក្រវ៉ាត់និងផ្លូវ ហើយយើងនឹងបន្តធ្វើការជាមួយគ្នា ទៅតាមផែនការសកម្មភាព ហើយយើងត្រូវតែបន្តថែទាំនូវទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងផែនការខ្សែក្រវ៉ាត់និងផ្លូវនេះយើងនឹងបន្តជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿននិងព្រលានយន្តហោះ ជាពិសេសនឹងបន្តនាំចូលអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ទៅតាមចំនួនកូតាដែលបានផ្ដល់ជូន ចំនួន 40 ម៉ឺនតោននោះ៕